រទេះព្រាត់គោ

១.      រទេះព្រាត់​គោឈរស្ងៀមទ្រឹង                   បាត់គោ​ស្ងាត់​ឈឹងដឹងទៅណា

ចាំមួយ​កន្លែង​ក្រែងយាត្រា                       វិលរក​អាត្មា​នាំទៅស្រែ។

២.      ចាំបាត់ចាំបាត់ស្ងាត់ដំណឹង                      បាត់គោមិនវឹងវិលមកក្បែរ

បែបលែងស្រណោះលែងស្និទ្ធស្នេហ៍         ឬចិត្ត​គោប្រែបានរថថ្មី។

៣.      ឬគេប្រល័យក្ស័យជីពជន្ម                        គេធ្វើទារុណមិនប្រណី

គេកាប់ចិញ្ច្រាំធ្វើ​ចំណី                             រងទុក្ខផុតស្ដីមរណ៍ទៅហើយ។

៤.      គោអើយបើច្នោះរស់​ដូច​ស្លាប់                   ឃ្លាត​សម្លាញ់ប្រាប់ថាមិនស្បើយ

រស់រង់ចាំសូន្យ​មិនរហើយ                        ទុក្ខសោកឥតត្រើយលុះមរណា។

៥.      ស្រណោះ​ធ្លាប់ទឹមគោទាំងទ្វី                    ដឹកនាំគ្រប់ទីគ្រប់ទិសា

មើលភូមិស្រុកស្រែភ្នំព្រឹក្សា                      មិនមានឯកាសែន​ត្រេកអរ។

៦.      ធ្លាប់ធ្វើ​ការធ្ងន់ពន់ស្រូវស្រែ                      ដឹកកណ្ដាប់​ផ្លែជីអង្ករ

ដឹកម្ចាស់ដឹកដីចិត្ត​ស្មោះស                      នឿយហត់ត្រដរបរជិតឆ្ងាយ។

៧.      ឥឡូវ​ប្រែហើយមានគោយន្ត                    គេលែងរែកពន់ប្រើគោកាយ

គេលក់គោចោលអស់គ្មានស្ដាយ              ចោលរទេះឆ្ងាយបានម៉ាស៊ីន។

ឧដុង្គ ថ្ងៃ២៨ តុលា ២០១៨

ស៊ីហ្សែត

44956668_1076226449221568_8279012555003789312_n

Leave a comment