រទេះព្រាត់គោ

១.      រទេះព្រាត់​គោឈរស្ងៀមទ្រឹង                   បាត់គោ​ស្ងាត់​ឈឹងដឹងទៅណា

ចាំមួយ​កន្លែង​ក្រែងយាត្រា                       វិលរក​អាត្មា​នាំទៅស្រែ។

២.      ចាំបាត់ចាំបាត់ស្ងាត់ដំណឹង                      បាត់គោមិនវឹងវិលមកក្បែរ

បែបលែងស្រណោះលែងស្និទ្ធស្នេហ៍         ឬចិត្ត​គោប្រែបានរថថ្មី។

៣.      ឬគេប្រល័យក្ស័យជីពជន្ម                        គេធ្វើទារុណមិនប្រណី

គេកាប់ចិញ្ច្រាំធ្វើ​ចំណី                             រងទុក្ខផុតស្ដីមរណ៍ទៅហើយ។

៤.      គោអើយបើច្នោះរស់​ដូច​ស្លាប់                   ឃ្លាត​សម្លាញ់ប្រាប់ថាមិនស្បើយ

រស់រង់ចាំសូន្យ​មិនរហើយ                        ទុក្ខសោកឥតត្រើយលុះមរណា។

៥.      ស្រណោះ​ធ្លាប់ទឹមគោទាំងទ្វី                    ដឹកនាំគ្រប់ទីគ្រប់ទិសា

មើលភូមិស្រុកស្រែភ្នំព្រឹក្សា                      មិនមានឯកាសែន​ត្រេកអរ។

៦.      ធ្លាប់ធ្វើ​ការធ្ងន់ពន់ស្រូវស្រែ                      ដឹកកណ្ដាប់​ផ្លែជីអង្ករ

ដឹកម្ចាស់ដឹកដីចិត្ត​ស្មោះស                      នឿយហត់ត្រដរបរជិតឆ្ងាយ។

៧.      ឥឡូវ​ប្រែហើយមានគោយន្ត                    គេលែងរែកពន់ប្រើគោកាយ

គេលក់គោចោលអស់គ្មានស្ដាយ              ចោលរទេះឆ្ងាយបានម៉ាស៊ីន។

ឧដុង្គ ថ្ងៃ២៨ តុលា ២០១៨

ស៊ីហ្សែត

44956668_1076226449221568_8279012555003789312_n

“យុវជនដើម្បីវប្បធម៌ជាតិ”

ទិវាវប្បធម៌ជាតិលើកទី២០

៣ មីនា ២០១៨

“យុវជនដើម្បីវប្បធម៌ជាតិ”

 

ប្រធានបទ៖ តួនាទីយុវជន​​ក្នុង​កិច្ចអភិរក្ស​ និងអភិវឌ្ឍ​វប្បធម៌ជាតិ។

ខ្លឹមសារនៃការពិភាក្សាវែកញែក

យុវជនគឺជាទំពាំងស្នងឫស្សី​ ជាអ្នកបន្តវេន​ និង​ទទួល​ភារកិច្ច​បន្ត​ពីអ្នកជំនាន់មុន​​​ក្នុង​កិច្ចការ​អភិវឌ្ឍ​​សង្គម​។ យុវជនមានតួនាទី​សំខាន់ណាស់​ក្នុង​កិច្ចការ​គ្រប់​វិស័យ​ ជាពិសេស​ក្នុង​កិច្ច​ថែរក្សា​និង​ធ្វើ​ឲ្យ​រីកចម្រើន​ប្រកបដោយ​និរន្តភាពនូវវប្បធម៌ជាតិ​។ ក្នុង​ពេលនេះ​យើង​នឹង​លើកយកប្រធានបទ​ “តួនាទីយុវជន​ក្នុង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌ជាតិ” ​មកធ្វើការជជែកវែកញែក។

តើយុវជន​មាន​តួនាទី​បែបណាខ្លះ​ក្នុង​ការ​ថែរក្សា​និង​អភិវឌ្ឍ​វប្បធម៌ជាតិ?

ដើម្បី​ជាប្រទីប​​ក្នុង​ការបកស្រាយ​នូវ​ប្រធានបទ​ខាងលើ ជាបឋម​យើង​សូមធ្វើ​ការពន្យល់​ន័យ​នៃ​ពាក្យ​គន្លឹះមួយចំនួន​សិន។ យុវជនគឺ​ជន​ពេញវ័យ​ទាំងប្រុសទាំង​ស្រី​ដែល​មានអាយុស្ថិតនៅចន្លោះកុមារភាព​និង​​មជ្ឈិមវ័យ ជាកម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ជ្រោមជ្រែង​ អភិវឌ្ឍសង្គម។ អភិរក្ស​មានន័យ​ថា​ការ​ថែរក្សា​ ការពារ​ឲ្យ​បាន​គង់វង្ស​តទៅ។ អភិវឌ្ឍ​គឺ​សំដៅ​ដល់​ការ​ធ្វើ​ឲ្យ​រីកចម្រើន​រុងរឿង​។ វប្បធម៌​គឺជា​ការ​សាបព្រោះបណ្ដុះ​ចំណេះដឹង​ វិជ្ជា ​ប្រាជ្ញា​ ស្មារតី​ឲ្យ​បាន​លូតលាស់​រីកចម្រើន​ ​សំដៅ​លើអាកប្បកិរិយាសង្គម ​បទដ្ឋាន​​ដែល​មាន​នៅ​ក្នុង​សង្គមមនុស្ស​​ ពោលគឺ​ប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា​ សិល្បៈ ភាសា​ អក្សរសាស្ត្រ អក្សរសិល្ប៍​ កីឡា​ ល្បែងកម្សាន្ត និង​ច្បាប់​ជា​ដើម។

តាម​រយៈ​ពាក្យគន្លឹះ​អាច​ឲ្យ​យើង​​យល់​បាន​ថា​​យុវជន​មាន​​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​កិច្ច​​ការពារ​ ថែរក្សា​និង​ជួយ​ឲ្យ​មាន​ភាព​រីកចម្រើន​​ដល់​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង​ ប្រាជ្ញា​ ស្មារតី អាកប្បកិរិយា​និង​ បទដ្ឋាន​សង្គមដែល​មាន​ជំនឿ សាសនា សិល្បៈ ភាសា​ អក្សរសាស្ត្រ អក្សរសិល្ប៍ កីឡា ល្បែងកម្សាន្ត​ និង​ច្បាប់​​ ប្រកបដោយ​​ភាពរុងរឿង​ជានិរន្តរ៍​។

មតិស្រប​

ជា​ការ​ពិត​ណាស់​យុវជន​គឺ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ។ ​

យើង​សូមផ្ដល់ជូននូវទឡ្ហីករណ៍​៤ដូច​ខាង​ក្រោម៖

១. យុវជនជាអ្នកទទួលយកវប្បធម៌ និង​សិក្សា​រៀនសូត្រវប្បធម៌ខ្លួន

ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ យុវជន​​គឺ​ជា​វ័យ​ដែល​កំពុង​ក្រេបជញ្ជក់​នូវ​រាល់​ចំណេះដឹងគ្រប់​ផ្នែក​​​ពី​គ្រប់ទីកន្លែង​តាំង​ពី​គ្រួសារ សង្គម​ និង​សាលា​រៀន។​ វប្បធម៌​ទាំង​ឡាយ​ដែល​ពួកគេ​បាន​មើលឃើញ​ និង​រស់​នៅ​ផ្ទាល់​ក្នុង​ពិភព​​​នោះ​រាល់​ថ្ងៃ​​ ពួកគេ​បាន​ទទួល​យក​​ដោយ​ស្វ័យ​ប្រវត្តិ​ និង​សន្សឹមៗ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ​ពីចំណេះ​ដឹង​ទាំង​នោះ។ ជាក់ស្ដែង​​​មនុស្ស​រស់​នៅ​ក្នុង​សង្គម​ណា​នឹង​​បាន​ទទួល​យក​នូវទំនៀមទម្លាប់​ ប្រពៃ​ណី​ ជំនឿសាសនា​ ភាសា​ អក្សរសិល្ប៍ សិល្បៈ​ នៃ​សង្គមនោះ។ ពួកគេ​នឹង​រៀន​សូត្រ​តាម​រយៈ​​ជីរភាព​រស់នៅ​ ការមើលឃើញជារៀងរាល់ថ្ងៃ​ និង​​​តាមរយៈ​ការ​សិក្សារៀនសូត្រ​ពីឪពុកម្ដាយ​ បងប្អូន មនុស្ស​ក្នុង​សង្គម និង​​គ្រូអាចារ្យ​នៅ​សាលារៀន។ យុវជន​ទាំង​នោះ​គឺ​ជា​អ្នក​បន្តវេន​អនុវត្ត​ផ្សព្វផ្សាយ​នូវ​វប្បធម៌របស់​ខ្លួន​ទៅ​កាន់​មនុស្សជាតិ​ទាំងឡាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ បើ​យើង​ក្រឡេកមើលទៅ​ក្នុង​​សង្គម​អក្សរសាស្ត្រ​ យើង​ឃើញ​មាន​អ្នក​និពន្ធ​ល្បីល្បាញ​ជា​ច្រើន​បាន​បន្សល់​ទុក​នូវស្នាដៃ​ល្អៗ​ជា​ច្រើន​​។ អ្នកនិពន្ធទាំង​នោះ​ច្រើន​តែ​ជា​យុវជន ជា​អ្នក​សិក្សា​រៀនសូត្រ ហើយបាន​​ផ្សព្វផ្សាយ​វប្បធម៌ជាតិ​តាមរយៈ​សំណេរ​របស់​ខ្លួន។

២. យុវជនជាអ្នក​អនុវត្ត​វប្បធម៌ជាតិខ្លួន

វប្បធម៌​ដែល​គ្មាន​អ្នក​អនុវត្ត​​បន្តវេន នឹង​រលាយសាបសូន្យ​ទៅ​។ យ៉ាង​ណាមិញ​ យើង​ឃើញ​ថា​វប្បធម៌​ខ្មែរ​ដែល​នៅ​បន្ត​រហូត​ដល់​សព្វថ្ងៃ​ព្រោះ​មាន​ប្រជាជន​ខ្មែរ​​ជាអ្នកយកមក​អនុវត្ត​ ​និង​ថែរក្សា​។ ជាក់ស្ដែង​ប្រពៃ​ណី​រៀបអាពាហ៍ពិពាហ៍​ ជំនឿសាសនា ភាសា​ សិល្បៈ​របស់​ខ្មែរ​យើង​ដែល​អាច​​បន្ត​វត្តមាន​នៅលើ​ផែនដីនេះ​បាន​ក៏​អាស្រ័យ​ដោយ​មាន​មនុស្ស​ខ្មែរ​ជាអ្នក​គោរព អនុវត្ត​បន្ត​ពីមួយ​ជំនាន់ទៅ​មួយជំនាន់។  ហើយ​អ្នក​ដែល​មានតួនាទី​សំខាន់​ក្នុង​កិច្ចការនេះ​គឺ​​យុវជន ព្រោះ​បើគ្មាន​យុវជន​ជា​អ្នក​បន្តវេន​ទេ ចំណេះដឹងទាំងនោះ​ វប្បធម៌ទាំងនោះ​នឹង​ត្រូវ​រលត់​ទៅតាម​អ្នកជំនាន់មុន​នោះ​បាត់​គ្មាន​សល់​ឡើយ​។ ជាក់ស្ដែង​សិល្បៈ​របាំ​ ល្ខោន តន្ត្រី​ខ្មែរមួយចំនួន​​​តួយ៉ាង​របាំ​អប្សារា​ ល្ខោនខោល តន្ត្រីពិណបូរាណ​ដែល​ស្ទើរ​តែ​ផុត​រលត់​ទៅតាមសម័យ​កាល​ដ៏​យូរ​លង់​នោះទៅហើយ​ ក៏​ត្រូវ​បាន​យុវជនជំនាន់​ក្រោយខិតខំស្រាវជ្រាវ​​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​បន្ត​ជីវិត​បម្រើ​សង្គម​ខ្មែរ​បន្តទៅ​មុខទៀត។​​

៣.​ យុវជនជាអ្នកផ្សព្វផ្សាយវប្បធម៌ជាតិ​ខ្លួន

ចំណេះដឹង​ដែល​គ្មាន​ការ​ផ្សព្វផ្សាយ​ ហើយ​មាន​អាទិភាព​តែក្នុង​ក្រុមតូចមួយ​ក៏​មិនអាច​រីក​ចម្រើន​បាន​ដែរ វាអាច​នឹង​មរណា​ទៅ​តាម​មនុស្ស​មួយ​ក្រុម​នោះ​ដែរ។ មាន​ការ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​ ការ​យល់​ដឹង​នៃ​វប្បធម៌​នោះ​ក៏​កាន់​តែ​ច្រើន​ ការថែរក្សាទៅលើ​វប្បធម៌នោះ​ក៏​កាន់​តែ​រឹងមាំ។ ជាភស្តុតាង​យ៉ាងប្រត្យក្ស​  ប្រទេសនីមួយៗលើពិភពលោក​បាន​​ដាក់​បញ្ចូលនូវ​សម្បត្តិវប្បធម៌​របស់​ខ្លួន​​ទាំង​រូបិយ​ និង​អរូបិយ​ជា​បេតិកភណ្ឌ​ពិភពលោក​ព្រោះ​តែ​ចង់​ធ្វើ​ការ​ផ្សព្វផ្សាយឲ្យ​មនុស្ស​ជាតិ​នៅ​លើ​ពិភពលោក​​បាន​ដឹង​ បាន​ស្គាល់​ បាន​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ទាំងនោះ ព្រមទាំង​រួបរួមគ្នា​ ​ជួយ​គ្នា​ការពារថែរក្សា​​ទុកជា​សម្បត្តិ​រួមមួយ​របស់​មនុស្ស​ជាតិទូទៅ​លើ​សាកលលោក។ យុវជន​មានតួនាទីយ៉ាង​សំខាន់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​នេះ​ ព្រោះ​ពួកគេ​ជា​អ្នក​បន្តវេនពី​មនុស្ស​ចាស់​ បើអត់​ពីអ្នក​ជំនាន់មុន​នោះ​​គឺអ្នកជំនាន់​ក្រោយ​នេះហើយ​ ជា​អ្នក​ទទួល​បន្ត​។ ជាតឹកតាងយ៉ាង​សំខាន់​មួយ​ទៀត យើង​ឃើញ​ថាក្នុង​វិស័យ​សិល្បៈ ​អ្នក​សិល្បៈ​ភាគច្រើន​ តួយ៉ាង​សិល្បករ សិល្បការិនី​​របាំ​ភាគច្រើន​គឺ​ជា​យុវជន ព្រោះពួកគេ​គឺ​ជាជនពេញ​កម្លាំង​ ប្រកបដោយ​ទឹកចិត្ត​មោះមុត​​ មានភាព​ច្នៃប្រឌិត​ រហ័សរហួន​។ នៅលើ​ឆាកជាតិ ឬអន្តរជាតិ​គឺ​យុវជននេះហើយ​ដែល​តែង​តែ​បញ្ចេញមុខមាត់​ និង​ស្នាដៃ​បង្ហាញ​ដល់​ជនានុជន​ទាំង​ឡាយ​​ពី​ផ្នែក​ផ្សេងៗ​នៃ​វប្បធម៌។

៤. យុវជនជាអ្នកថែរក្សាវប្បធម៌ជាតិឲ្យគង់វង្ស

រាល់​ការ​សិក្សារៀនសូត្រ​ អនុវត្ត​ និង​ផ្សព្វផ្សាយ​អំពី​វប្បធម៌​គឺ​​គ្មាន​អ្វី​ក្រៅតែ​ពីចង់​ការពារ​ថែរក្សា​មរតក​របស់​ដូនតា​ខ្លួន​ឲ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ ចេរកាល​តរៀងទៅនោះឡើយ។ ហើយ​វប្បធម៌​ស្ថិតស្ថេរគង់វង្ស​ទៅ​បាន​គឺ​អាស្រ័យ​ដោយ​​មាន​ការ​​អភិរក្ស​ប្រកប​ដោយ​និរន្តភាព​ ពោលគឺ​ការ​បន្ត​ឥតដាច់​​នៃ​សកម្មភាព​ថែរក្សា​ពីមួយជំនាន់​ទៅ​មួយ​ជំនាន់​។  ការនេះ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​បន្ត​វេន​របស់​យុវជន​ពី​​មនុស្ស​ជំនាន់​មុន​ ដោយ​ការ​សិក្សា​រៀនសូត្រ​ អនុវត្ត​ គោរព​ប្រតិបត្តិ​ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។ ទង្វើ​ទាំង​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​ ការ​ប្រុងប្រយ័ត្ន​ទៅ​លើ​ការ​ជះឥទ្ធិពល​នៃ​វប្បធម៌​បរទេស​មក​លើ​វប្បធម៌ជាតិ​យើង​ជារឿង​ដែល​ត្រូវ​ធ្វើ ក៏ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ និង​យកចិត្ត​ទុកដាក់​បំផុតមួយ​ ព្រោះ​យុវជន​ជា​វ័យ​ដែល​ឆាប់​ទទួល​យក​នូវ​វប្បធម៌​ថ្មី​ៗ​ដែល​ហូរ​ចូល​មក​ក្នុង​ស្រទាប់​របស់​ពួកគេ។ ការ​ហូរ​ចូល​ល្អ​អាច​ធ្វើ​ឲ្យវប្បធម៌​ជាតិ​រីកចម្រើន​ តែ​ការ​ហូរ​ចូល​អវិជ្ជមាន​​អាច​នឹង​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ ហើយក៏​​អាច​ធ្វើ​ឲ្យ​​វប្បធម៌​យើង​សាបរលាប​បាត់បង់ទៅ​បន្តិច​ម្ដងៗ​ដោយ​មិនដឹង​ខ្លួន។ ដូច​នេះ​យុវជន​មាន​តួ​នាទី​សំខាន់​ណាស់​​ក្នុង​ការ​ថែរក្សា​ការពារ​ និង​ជ្រោមជ្រែង​ដល់​វប្បធម៌របស់​ជាតិខ្លួនឲ្យ​​មាន​វឌ្ឍនភាព​។ ជាការពិតណាស់​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ផូរផង់​​របស់​យើង​​ដែល​អាច​រក្សានិរន្តភាព​មក​ដល់​បច្ចុប្បន្ន​គឺ​សុទ្ធ​សឹង​តែ​កើត​ឡើង​ដោយសារ​ការ​ប្ដេជ្ញាចិត្ត​ និង​ទឹកចិត្ត​ស្រលាញ់​ដ៏ជ្រាលជ្រៅ​​របស់យុវជន​ពីមួយជំនាន់ទៅ​មួយ​ជំនាន់ខិតខំប្រឹង​ថែរក្សាកេរដំណែលវប្បធម៌ឲ្យ​បន្ត​​វត្តមានភាពស្ថិតស្ថេរ​​សម្រាប់​មនុស្សជំនាន់​ក្រោយៗ​ទៀត។

ភាពរុងរឿង​នៃវប្បធម៌ មាន​ប្រពៃណី ទំនៀមទម្លាប់​ សាសនា ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ គឺ​ស្ថិត​ក្នុ​ងដៃ​យុវជន។ វប្បធម៌មិនអាច​រុងរឿងស្ថិតស្ថេរគង់វង្ស​បាន​ទេ ​បើគ្មាន​ការ​ចូលរួម​ពី​យុវជន និង​គ្មាន​យុវជនជាអ្នកបន្តវេន​ធ្វើការអភិរក្ស ថែរក្សា និង​អភិវឌ្ឍ​។

តើមាន​តែយុវជនទេឬដែល​ជាអ្នកអភិរក្ស និង​អ​ភិវឌ្ឍ​វប្បធម៌ជាតិ?

មតិបដិសេធ

មិនមែនមានតែកត្តាយុវជនតែមួយមុខប៉ុណ្ណោះទេដែល​ជាអ្នក​អភិរក្ស​ និង​អភិវឌ្ឍ​វប្បធម៌ជាតិ​ យើង​សង្កេតឃើញថា​វប្បធម៌អាចស្ថិតស្ថេរ​គង់វង្សបាន​គឺអាស្រ័​យដោយ​កត្តាជាច្រើន។ យើងសូមផ្ដល់ជូន​នូវទឡ្ហីករណ៍​៤ដូចខាងក្រោម៖

១. មនុស្សចាស់​ឬអ្នកជំនាន់មុន​មានតួនាទីបង្រៀន​និង​អប់រំបន្ត​ដល់យុវជន​អំពីវប្បធម៌ជាតិ

យុវជន​ដែល​ជា​អ្នក​បន្ត​វេន​ ពិត​ជា​មិនអាច​​បំពេញ​តួ​នាទី​ជា​អ្នក​បន្តថែរក្សា​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​បាន​ទេ​បើ​គ្មាន​ការ​ជួយ​​ណែនាំ​បង្ហាត់​បង្ហាញ​ ​វែក​ផ្លូវ​និង​ធ្វើ​ជា​គំរូដល់​ពួកគេ។ មនុស្ស​ចាស់​ឬ​អ្នក​ជំនាន់​មុន​បាន​ផ្ដល់​នូវ​វិភាគទាន​ជាច្រើន​ដល់​អ្នក​ជំនាន់​ក្រោយ​ទាំង​ការ​កសាង​នូវ​សមិទ្ធិផល​វប្បធម៌​ផ្សេងៗមានជា​អាទិ៍​ប្រពៃណី​​ដ៏​ផូរ​ផង់ ច្បាប់​ដឹកនាំ​ប្រទេស​ត្រឹមត្រូវ​ សិល្បៈ​គ្រប់​រសជាតិ​ប្រកបទៅ​ដោយ​ភាព​ប៉ិនប្រសប់ ​ច្នៃ​ប្រឌិត និង​ប្រកបដោយ​សោភ័ណ​​។ បុព្វបុរស​ក៏​បាន​បន្សល់​ទុកផងដែរ​នូវ​ពាក្យ​ពេចន៍​អប់រំ​ណែនាំ​តាម​រយៈ​ការ​បង្កើត​ស្នាដៃ​អក្សរសិល្ប៍​នានាដែល​បាន​រួមចំណែក​លើកកម្ពស់​ភាសា​និង​អក្សរ​សាស្ត្រ​ជាតិ​ឲ្យ​មាន​ភាព​សម្បូរបែប​និង​គ្រប់​ទិដ្ឋភាព។ ហើយ​បើ​គ្មា​នមនុស្ស​ចាស់​ទាំង​នេះ​ តើ​យុវជន​បានទទួល​​នូវ​កេរមរតក​ទាំង​នោះ​មក​ធ្វើ​ការ​អភិរក្ស​និង​អភិវឌ្ឍ​បាន​ទៅ​តាម​វិធី​ណា​។ ត្រង់​ចំណុច​នេះ​ យើង​អាច​លើក​ជាភស្តុតាង​បានថាប្រាសាទបុរាណ​នានាដែល​នៅរាយ​ពាសពេញ​ទឹកដី​កម្ពុជា​គឺ​សុទ្ធ​ជា​ស្នាដៃ​របស់​បុព្វបុរស​ជំនាន់មុន​​ដែល​បន្សល់​ទុក​ជា​ប្រធានបទ​ឲ្យ​យុវជន​សិក្សា​ស្រាវជ្រាវ​មិនចេះអស់។​​ យើង​ឃើញ​ថា​​យុវជន​ដែល​ជា​អ្នក​ទ្រទ្រង់​វប្បធម៌​​ត្រូវការ​ជាចាំបាច់​នូវ​មនុស្ស​ចាស់​​ជា​ទីប្រឹក្សា​ ប្រាប់​ពី​បទ​ពិសោធន៍ដើម្បី​ជា​ទុន​ធ្វើ​កិច្ច​ការ​ទាំង​ឡាយ។

២. កោសិកាសង្គម (មនុស្សគ្រប់គ្នាក្នុងសង្គម) មានតួនាទី​អនុវត្ត ផ្សព្វផ្សាយ បង្រៀន ធ្វើជាគំរូ ថែរក្សាវប្បធម៌ឲ្យបានគង់វង្ស

ក. ​​កត្តា​អ្នកដឹកនាំ​ (តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម)

អ្នកដឹកនាំ​ជា​បុគ្គល​ដ៏​សំខាន់​ក្នុង​វិស័យ​ដឹកនាំ​ប្រទេស​ សហគមន៍​ ក្រុម ហើយ​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​ថែរក្សា​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​។ បើ​អ្នក​ដឹកនាំ​មិនយកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​នេះ​ទេ វប្បធម៌ជាតិ​អាច​រលាយ​ទៅ​បាន​យ៉ាង​ងាយ។ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បើ​អ្នក​គ្រប់គ្រង​វិស័យ​នេះ​ចេះ​តែ​បើក​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​វប្បធម៌​បរទេសដោយខ្វះការត្រួតពិនិត្យ​ នោះ​កូនខ្មែរ​ជំនាន់​ក្រោយ​នឹង​មាន​ការ​យល់​ច្រឡំ​ថា ​ពាហិរវប្បធម៌ទាំង​នោះ​ជា​របស់​ខ្លួន​​ ហើយ​អនុវត្ត​ទុកជា​សម្បត្តិ​របស់​ខ្លួន​មិនខាន​។ បើអ្នកដឹកនាំ​មិន​ឲ្យ​តម្លៃ​និង​លើ​តម្កើង​វប្បធម៌ជាតិ​ខ្លួន​ទេ​នឹង​ផ្ដល់​ជា​គំរូ​ដ៏​អាក្រក់​ដល់​អ្នក​ក្រោមបង្គាប់​ដែល​អាច​ឲ្យ​ពួកគេ​មិនស្គាល់​អ្វី​ដែល​ជា​របស់​ខ្លួន​នោះ​ឡើយ។  អ្នក​ដឹកនាំ​រដ្ឋ ស្ថាប័ន​នានា​​ ពិសេស​សាលារៀន​ មាន​តួនាទីយ៉ាងសំខាន់​​ក្នុង​ការ​ប្រតិបត្តិ​ បង្ហាញ និង​បង្កើត​កម្មវិធី​វប្បធម៌​នានា​​ផ្សព្វផ្សាយ​ចែកជូន​ដល់​ប្រជាជន​​ឲ្យ​បាន​ស្គាល់​ យល់ដឹង​។

ខ. កត្តាគ្រួសារ

ឪពុកម្ដាយ​​គឺ​ជា​គ្រូ​ទីមួយ​ដែល​កូនៗ​បាន​ជួប​​និង​រៀនសូត្រ​តាម​។ ពេល​ខ្លះអាណាព្យាបាល​ខ្លួន​ឯង​មិន​ទាំង​បាន​ចាប់អារម្មណ៍​ផង​ថា​ខ្លួន​ជា​អ្នក​ជះឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើសតិបញ្ញា​ ស្មារតី ការយល់​ឃើញ​របស់​កូន​។ យើង​គ្រប់​គ្នា​គឺ​សុទ្ធ​តែ​ដឹង​ហើយ​ថា​វប្បធម៌​គឺ​ស្ថិត​នៅជាប់​ជាមួយ​ប្រជាជន។ ពួកគាត់​តែង​ប្រៀនប្រដៅ​កូន​របស់​គាត់​ឲ្យ​ធ្វើ​អ្វីៗ​ទៅតាម​លំអាន​ របៀបរបប​ បទដ្ឋាន​សង្គម មិន​ឲ្យ​ដើរ​​​ខុស​គន្លង​សីលធម៌ ប្រពៃណី​របស់​ខ្លួនឡើយ​។ ទាំង​នេះ​រាប់​បាន​ថា​ជា​ការ​បង្រៀន​ ផ្សព្វផ្សាយ​ដោយផ្ទាល់​និង​ជា​ប្រចាំ​ដល់​កុលបុត្រកុលធីតា​ជំនាន់ក្រោយ។ ក្រៅពី​ការ​អប់រំ​នៅសាលា​រៀន កូន​ខ្មែរ​បានទទួល​នូវ​ទុន​ចំណេះដឹង​វប្បធម៌ជាមូលដ្ឋាន​របស់​ខ្លួន​​រួចជាស្រេច​ទៅ​ហើយ ព្រោះពួកគេ​បាន​ឃើញ​ជា​រៀងរាល់​ថ្ងៃ​​នូវ​ទង្វើ​របស់​ដូនតា​ ឪពុកម្ដាយ​ បង​ប្អូន​ជារៀងរាល់​ថ្ងៃ។ ដូចនេះ​គ្រួសារ​មាន​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការអប់រំ បង្រៀ​ននិង​បង្ហាត់​បង្ហាញ​ដល់​កូនៗ​​ឲ្យ​យល់​ដឹង​​ពី​វប្បធម៌​របស់​​មនុស្ស​ខ្មែរ។

គ. កត្តា​បុគ្គល

វប្បធម៌​ស្ថិតនៅ​គង់វង្ស​គឺ​ផ្ដើម​ចេញ​ពី​បុគ្គលម្នាក់ៗ​។ សេចក្ដី​ស្រលាញ់​ និង​ឆន្ទៈ​របស់​ជនគ្រប់រូប​​គឺជា​កម្លាំង​ខាង​ក្នុង​​ដ៏​មាន​សារៈសំខាន់​និង​មាន​ឥទ្ធិពលដែល​អាច​ជួយ​ជំរុញ​ដល់​ទង្វើ​ និង​សកម្មភាព​ក្នុង​ការ​​ទ្រទ្រង់​​អភិរក្ស​ អភិវឌ្ឍ​ដល់​វិស័យ​វប្បធម៌។ បើបុគ្គលម្នាក់ៗ​មិន​ឲ្យ​តម្លៃ​និង​លើកតម្កើង​វប្បធម៌ខ្លួន ហើយ​បែរ​ទៅ​ជា​ចាប់យក​នូវ​វប្បធម៌​ដទៃ​មកធ្វើ​ជា​របស់​ខ្លួន​ដោយ​យល់​ទាំង​ងងឹតងងល់​ថា​របស់​គេ​ល្អជាង​ នោះ​គឺ​ជារឿង​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​វប្បធម៌ជាតិ។ ជាក់ស្ដែងតួអង្គទាហានជាប់​កំណែន​មួយចំនួន​នៅ​ក្នុង​រឿង​ភូមិតិរច្ឆាន​ ប្រឹង​តម្លើង​ឫក​តាមបារាំង​ ខំដើរពើង​ទ្រូង​និយាយ​ភាសា​បារាំង​ក៏ព្រោះយល់​ដោយងងើល​ថា​វប្បធម៌បារាំង​វា​ថ្លៃ​ថ្នូរ​អស្ចារ្យ​ជាង​របស់​ខ្លួន។ បើ​បុគ្គលម្នាក់​ៗ​ខ្វះ​ឆន្ទៈ​​ មនសិការ នោះ​មិនត្រឹម​តែមិនអាចធ្វើ​ឲ្យ​វប្បធម៌ជាតិ​រីកចម្រើន​នោះ​ទេ តែ​វាថែមទាំង​ធ្វើ​ឲ្យ​វប្បធម៌ខ្លួន​បាត់​បង់​ថែមទៀតផង។

៣.​ កត្តាអប់រំ

វិស័យ​អប់រំជា​វិស័យអាទិភាព​ក្នុង​កិច្ចការ​កសាង​ជាតិ។ វិស័យអប់រំជា​ថ្នាល​បណ្ដុះ​ធនធានមនុស្ស ហើយធនធានមនុស្ស​គឺ​ជា​អ្នក​កសាងជាតិ​ និង​ជា​អ្នក​អភិរក្ស​ អភិវឌ្ឍ​វប្បធម៌​ជាតិ​ឲ្យ​មាន​ភាព​ចម្រុងចម្រើន។ វិស័យអប់រំ​ ​ជា​វិស័យ​ដ៏សំខាន់ដែល​គ្រប់​ប្រទេស​នៅ​ក្នុង​សាកល​លោក​ធ្វើ​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ ព្រោះ​ពួក​គេ​តែង​យល់​ថា​បើ​ផ្នែកនេះ​ធ្លាក់​ចុះ​ វិស័យ​ផ្សេងៗ​ក៏​នឹងធ្លាក់​ចុះ​ដូចគ្នាដែរ។ វប្បធម៌ជាតិយើង​នឹង​ធ្លាក់ចុះដុនដាប​បន្តិចម្ដងៗ បើ​វិស័យអប់រំ​មិនបានយកចិត្តទុកដាក់បញ្ចូល​ចំណេះដឹងវប្បធម៌ទៅក្នុង​កម្មវិធីសិក្សា​ ឬ​បាន​បញ្ជ្រាប​នូវវប្បធម៌​បរទេស​ចូល​មកក្នុង​ស្រទាប់​សិស្សានុសិស្ស​ និង​យុវជន​។ ជាទឡ្ហីករណ៍​ដ៏​ជាក់ស្ដែង​ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​​ នៅតាម​សាសា​រៀន​អន្តរជាតិ​ជាច្រើន​បាន​​បញ្ចូល​នូវ​វប្បធម៌​បរទេស ​មាន​បុណ្យ​ប្រពៃណីគ្រិស្ត​សានាជា​ដើម​ទៅ​ក្នុង​​សកម្មភាព​​របស់សាលារៀន​ ដោយ​បង្កើត​ជាកម្មវិធីសប្បាយៗ​ដើម្បី​ទាក់ទាញ​អតិថិជន​ដោយមិនគិត​ពី​ផលប៉ះពាល់វប្បធម៌របស់​ជាតិ​ខ្លួន។ ប្រការនេះ​អាច​ធ្វើ​ឲ្យ​​   ​ក្មេងៗដែល​បានឃើញ​នូវ​ប្រពៃ​ណី​ទាំង​នោះ​ជា​ប្រចាំ​យល់​ច្រឡំ​ថា​ នោះ​ជា​វប្បធម៌​របស់​ជាតិខ្លួន​ ហើយ​អនុវត្ត​សកម្មភាព​គាំទ្រដល់​វប្បធម៌ទាំងនោះ​ដោយ​មិនដឹងខ្លួន។ បច្ចុប្បន្ន​ កូនអ្នកមាន​ធនធាន​ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​អន្តរជាតិ​ រៀន​ភាសា​បរទេស​ជាចំបងលើស​ភាសា​ខ្មែរ ដែលមាន​ភាសា​អង់គ្លេសជា​តួយ៉ាង​ ធ្វើ​ឲ្យ​សិស្ស​ទាំង​នោះ​ស្ទើរតែ​មិន​ចេះ​និយាយ​ភាសា​ជាតិ​ខ្លួន​ទៅ​ហើយ។ ពួកគេប្រើ​ភាសា​បរទេស​ជាគោល​ ចេះភាសា​បរទេស​ជាង​ភាសា​កំណើតទៅទៀត។ គួរ​ឲ្យ​អណោចអធម្មជាពន់ពេក​ដល់​ភាសា​ម្ចាស់​ស្រុក​ដែល​ត្រូវ​បាន​ជនជាតិ​ខ្លួន​បំភ្លេច​ចោល​ ហើយ​ទៅ​ចូលចិត្ត​តែ​ភាសា​ដទៃ​ទៅវិញ។ បញ្ហាទាំងនេះ​គឺ​សុទ្ធតែ​កើត​ចេញ​ពី​ភាពកម្សោយ​នៃ​វិស័យអប់រំ។​ តែទោះជាយ៉ាង​នេះក៏ដោយ​វិស័យអប់រំ​សាធារណៈ​ក៏​បានយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការផ្ទេរ​នូវ​ចំណេះដឹង​ផ្នែក​វប្បធម៌ដល់​សិស្ស​និស្សិត​ មិន​ប្រហែស​ឡើយ។  ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​វិស័យ​អប់រំ​ជា​កត្តា​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​ការ​រួមចំណែក​ថែរក្សា​ការពារ​វប្បធម៌​ និង​បន្ត​និរន្តភាព​របស់​វប្បធម៌​ពី​ជំនាន់មួយទៅ​ជំនាន់មួយ។ វប្បធម៌រីកចម្រើន​ឬអន់ថយ​គឺ​មួយផ្នែកធំ​ស្ថិតនៅ​លើ​វិស័យ​អប់រំនេះឯង។

៤. កត្តាសង្គម​

របត់សង្គម​តែង​តែ​ផ្ដល់​ផល​ពីរយ៉ាង​ទន្ទឹម​គ្នា​ ពោលគឺ​ផល​វិជ្ជមាន​និង​ផល​អវិជ្ជមាន។ វប្បធម៌ប្រៀបបាន​នឹង​ទឹក​ដែល​តែង​ហូរ​ពីទីខ្ពស់​ទៅទីទាប​។​ លំហូរនៃ​វប្បធម៌​ពី​ប្រទេស​ផ្សេងៗចូល​មក​ក្នុង​ប្រទេស​​ជារឿង​ដែល​ចៀស​មិន​រួច ហើយ​ក៏​ពិបាក​ក្នុង​ការទប់ស្កាត់។ ក្នុង​សម័យកាល​មួយ​ដែល​គេ​ពេញនិយម​តាមគ្នា​នូវ​វប្បធម៌ណាមួយ​ គឺ​យុវជន​ជា​មនុស្ស​មួយ​ពួក​ដែល​ទទួល​យក​មុនគេ។ ពេល​ខ្លះ​ទោះ​បី​ដឹងថា​អ្វី​ដែល​ខ្លួន​កំពុងធ្វើ​ហាក់​ឃ្លាត​ឆ្ងាយ​ពី​បន្ទាត់​វប្បធម៌​ខ្លួន​ក៏ដោយ​ តែ​ពួកគេ​នៅ​តែ​ធ្វើ​​ដើម្បី​តាមឲ្យទាន់សម័យកាល​បច្ចេកវិទ្យាដ៏ទំនើបនេះ។ ជាភស្តុតាង​​យុវជន​បានទទួល​យក​នូវ​វប្បធម៌ស្លៀកពាក់​បែប​លេចលើ​ លេច​ក្រោម​​​ ប្រពៃណី​កាត់​នំ​ក្នុង​ពិធី​មង្គលការជាដើម។ ដូច​នេះ​យើង​ឃើញ​ថា​វប្បធម៌ខូចខាតច្រើន​ក៏ព្រោះតែ​យុវជននេះឯង។ ផ្ទុយទៅវិញ​​ទោះ​មាន​ការ​បោកបក់​ដោយព្យុះ​វប្បធម៌ពី​បរទេស​យ៉ាងណា សង្គម​ខ្មែរ​នៅ​តែ​ក្រាញននៀល​ទប់ទល់​អភិរក្ស​វប្បធម៌​ដ៏​មានតម្លៃ​របស់​ខ្លួន​តាម​រយៈ​ការ​ចាក់ចូលយ៉ាងជ្រៅ​ទៅក្នុង​ផ្នត់​គំនិត​ខ្មែរ​នូវ​ប្រពៃណី វប្បធម៌​ដូនតា​។ ទីតាំងភូមិសាស្ត្រ​ ជីវភាព​ប្រជាជន​ដែល​មាន​ការផ្សារភ្ជាប់​យ៉ាង​រឹងមាំ​ជាមួយ​វប្បធម៌ខ្មែរ ក៏​មិនមែនជារឿង​ងាយស្រួល​ក្នុង​ការ​ផ្ដួលរំលំនោះឡើយ។ ព្រោះ​រាល់​ពេល​មាន​មនុស្សណាម្នាក់​ ឬ​ក្រុមណាមួយ​ធ្វើ​ផ្ទុយ​ពី​បទដ្ឋាន​វប្បធម៌ទាំង​នោះ​ តែងទទួល​នូវ​ការ​រិះគន់​ពីសង្គម​យ៉ាង​ឆាប់រហ័ស​ ដើម្បីធ្វើ​ការ​កែតម្រូវឡើង​វិញ។

ឆ្លងតាម​ការ​បកស្រាយ​នូវ​កត្តា​ជាច្រើន​ យើង​នៅ​តែ​បដិសេធទៅលើ​ប្រធានបទ​ដែល​លើក​ឡើង​ថា​យុវជនមាន​តួនាទី​អភិរក្ស​ និង​អភិវឌ្ឍ​វប្បធម៌ជាតិ​​ថា​មិនទាន់​គ្រប់គ្រាន់​ ដោយ​សំអាង​ទៅ​លើ​កត្តា​ចូលរួម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​​ក្នុង​កិច្ច​ការមួយនេះ។

 

៣មីនា ២០១៨

វ៉ែន ស៊ីហ្សែត

វិលវិញ

យូរថ្ងៃយូរខែឃ្លាតចាកស្រុក       មករស់សោយសុខឆ្ងាយភូមិស្ថាន

ផ្ញើខ្លួនស្រុកគេព្រាត់សន្តាន         ញាតិមិត្តធ្លាប់បានរស់ប្រាស្រ័យ។

ស្រុកគេសប្បាយសុខកាយចិត្ត      ទុក្ខរសាយពិតស្រណុកក្រៃ

មិនមានអំពល់សល់ថ្លាថ្លៃ               ជូរចត់ល្វីងប្រៃគ្មានទោម្នេញ។

តែសុខម្នាក់ឯងម្ដេចហៅសុខ          ម៉ែឪនៅស្រុកចាំវិលវិញ

ស្រែស្រូវព្រៃភ្នំយំទន្ទេញ                ទីក្រុងភ្នំពេញហៅត្រឡប់។

នៅទៀតម្ដេចបានស្រណោះណាស់   ក្រមានទុក្ខខ្លះធ្លាប់ប្រសព្វ

ដីកេរដូនតាទ្រព្យសំណព្វ                    អ្នកកម្សត់ចប់ជាយូរយារ។

តែមិនស្អប់ឡើយរិតអាណិត                អណោចខ្លោចចិត្តធ្លាប់គ្រាំគ្រា

ចង់រស់នឹងអ្នកលើកស្ទួយគ្នា                ក្រែងភព្វបានជាថ្កើងម្ដងទៀត។

ខ្ញុំវិលវិញហើយឈប់សោយសោក       ស្រណោះស្រណោកថាខ្ញុំឃ្លាត

ព្រាត់មួយរយៈមិនរវាត                        នឹកអ្នកជាជាតិសាសន៍គ្មានភ្លេច។

បទុមធានី ប្រទេសថៃ

៨ សីហា ២០១៧

វ៉ែន ស៊ីហ្សែត

មេឃរដូវរំហើយ

សម្លឹងមើលមេឃខៀវស្រងាត់      ពពករសាត់​សក្បុសឆ្ងាយ

កុកហើរទាំងហ្វូងទៅគ្មានស្ដាយ      ចោលកុកឯនាយ​ហើរ​ឯកា។

ស្រូវទុំច្រូតអស់សល់តែស្រែ          ជញ្ជ្រាំងហូរហែ​នៅត្រៀបត្រា

ក្មេង​រត់ឮប្រោកប្រាវសង្ហារ            នៅលើវេហាស៍​ខ្លែងហោះជាក់។

សំណើច​សប្បាយលាន់ចេចចាច   ខ្លះរត់ប្រសាច​រើសខ្លែងធ្លាក់

ខ្លះសម្លឹងមេឃ​ដោយ​ជឿជាក់        ខ្លែង​ហោះឥតទាក់​ត្បិត​វាយោ។

ខ្យល់​បក់​សូរវូ​ដូចសំណើច             ក្មេងរត់​ហើយ​សើច​សប្បាយ​ហោរ

ខ្លះ​សប្បាយពេក​ភ្លេច​មើលគោ        រសៀលទន់ទោរ​គោទៅមុន។

សូរយាទន់ទាប​បន្ទាប​កាយ             ចិត្ត​នៅ​សោកស្តាយ​ចង់គយគន់

ផ្ទៃមេឃ​មាន​ខ្លែង​ស្រស់​ពេកពន់       បន់​ឲ្យយ​ប់យន់​រំលង​ឆាប់។

  សង្ឃឹម​ថ្ងៃ​ស្អែក​បាន​ជួប​ទៀត         ជួបមិត្ត​ដែល​ឃ្លាត​ទី​ស្គាល់​ស្រាប់

ចំណាំ​ចចារ​វោហាស័ព្ទ                     សរសើរ​បង្អាប់​ចាប់ចិត្ត​ក្រៃ។

​21/02/2014

ស៊ីហ្សែត         

ទិន្នន័យ​ពាក្យ​ឫស​​និង​ពាក្យ​កម្លាយ​នៃ​ភាសា​ខ្មែរ​បុរេអង្គរ​ និង​ទិន្នន័យ​នៃ​ពាក្យ​ឫស​និង​ពាក្យ​កម្លាយ​នៃ​ភាសា​ខ្មែរបច្ចុប្បន្ន​

កម្លាយ​ដោយ​ផ្នត់ដើម

ពាក្យ​ឫស​និង​ពាក្យ​កម្លាយ​​ដោយ​ផ្នត់​​​ដើម

 

​ផ្នត់

លេខរៀង

ពាក្យ​ឫស​និង​ពាក្យ​កម្លាយ​

ក្នុង​ភាសា​ខ្មែរ​បុរេអង្គរ

ពាក្យ​ឫស​និង​ពាក្យ​កម្លាយ​ក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន

ផ្នត់​ដើម​ទម្រង់/ព/

ផ្នត់ដើម​[ក-]

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

1

ចារ៑(ដើមចារ) > ក្ចារ៑(នរនាម)

ង៉ក > ក្ងក់

2

ទិប(ស្ទាប)> ក្ទិប៑(នរនាម)

ងាក > ក្ងៀក

3

ទោក៑(ទុក) > ក្ទោក៑(នរនាម)

ង៉ុក > ក្ងុក

4

ទោង៑(នរនាម,ទោង)> ក្ទោង៑(នរនាម)

ចប់ > ខ្ចប់

5

ចិ(ជី, បុព្វបុរស)> ក្ចិ(នរនាម)

ជាន់ > ខ្ជាន់

6

ចោម(?) > ខ្ចោម (ឋ.ន.)

ជាប់ > ខ្ជាប់

7

ទំ(ធំ) > ក្ទំ(នរនាម)

ញោច > ខ្ញូច

8

ទត្ត(អំណោយ) > ក្ទត្ត, ក្ទត(នរនាម)

ទប់ > ខ្ទប់

9

ទប៑(ទប់) > ក្ទប៑(នរនាម)

ទាស់ > ខ្ទាស់

10

ទស៑(ទាស់, ខ្ទាស់)> ក្ទស៑(នរនាម)

ទើត > ខ្ទើត

11

ទិច៑(តិច) > ក្ទិច៑, ក្ទេច៑(នរនាម)

បាំង > ក្បាំង

12

ទោប៑(ទប់) > ក្ទោប៑(ខ្ទប់)

មូរ > ខ្មូរ

13

នហ៑​ > ក្នហ៑ (ន.ន.)

រាប > ក្រាប

14

បង៑(បាំង) > ក្បង៑(នរនាម)

លប > ខ្លប

15

មន្ន, មន៑(មាន) > ក្មន៑(នរនាម)

លាយ > ក្លាយ

16

មេន៑(នរនាម) > ក្មេន៑(នរនាម)

លូត > ខ្លូត

17

មេរ៑(មេ,សំខាន់)> ក្មេរ៑(នរនាម)

វល់ > ខ្វល់

18

មៅ(ខ្មៅ) > ក្មៅ, ក្មៅហ្វ(នរនាម)

វិល > ខ្វិល

19

យាក៑ > ក្យក៑, ក្យាក៑ (?)

វៀន > ខ្វៀន

20

យោល៑(យោល)> ក្យោល៑(នរនាម)

សោះ > ខ្សោះ

21

រុង(ធំ) >ក្រុង(នរនាម)

 

22

រេង៑(រែង) > ក្រេង៑ (ក្រែង)

 

23

លះ > ក្លះ, ខ្លះ (ខ្លះ)

 

24

លាង៑ > ក្លង៑, ក្លាង៑(ខ្លាំង)

 

25

វម៑(ពម) > ក្វម៑(នរនាម)

 

26

វស៑(ពស់) > ក្វស៑(នរនាម)

 

27

វុង(ក្រពុង, ខ្ពស់)> ក្វុង៑(ឋានន្តរនាម)

 

28

វោំ(នរនាម,ពុំ)  > ក្វោំ(នរនាម)

 

29

វោញ៑(នរនាម)  > ក្វោញ(ឋាននាម)

 

30

ឝាន្តិ(សាន្ត) > ក្សាន្ត(នរនាម)

 

31

 យេល៑,យេរ៑(យោល)>ក្យេល៑,ក្យេល្ល៑,ក្យេរ៑ (ខ្យល់)

 

32

ចៅ(ចង, សង់)  > ក្ចៅ(នរនាម)

 

33

ជរ៑(ជរ) > ក្ជរ៑(នរនាម)

 

34

ញុំ(ញោម, បរិស័ទ)> ក្ញុំ, ក្ញុម(ខ្ញុំព្រះ, អ្នក បម្រើព្រះ)

 

35

តច៑(ដាច់) > ក្តច៑(នរនាម)

 

36

តាំ(ដាំ) > ក្តាំ(នរនាម)

 

37

តិ(ដី) > ក្តិ(នរនាម)

 

38

តោម៑(ដុំ) > ក្តោម៑(នរនាម)

 

39

ទាយ៑(ទស្សន៍ទាយ)> ក្ទាយ៑(នរនាម) 

 

40

ទិក៑(ទឹក)> ក្ទិក៑(នរនាម)

 

41

ទេប៑(នរនាម) > ក្ទេប៑(នរនាម)

 

42

ទេរ៑(ទេរ) > ក្ទេរ៑(នរនាម)

 

43

ទេស៑(នរនាម, ម្ទេស)> ក្ទេស៑(នរនាម) 

 

44

ទៃ(ទៃ, ទីទៃ)> ក្ទៃ, ក្ទាយ៑(នរនាម)

 

45

ទោត៑(ទួត) > ក្ទោត៑(នរនាម)

 

46

ទោល៑(ទោល,តែមួយ) > ក្ទោល៑(នរនាម)

 

47

ទោស៑(ទោស)  > ក្ទោស៑(នរនាម)

 

48

បោញ៑(ឋានន្តរនាម)>ក្បោញ៑ (ព្រះអាទិទេព,ទេវតា)

 

ផ្នត់ដើម​ [គ-]

 

1

ញះ(ញាស់) > គ្ញះ(នរនាម)

មាន > គ្មាន

2

 

 វាង > ឃ្វាង

3

 

លាត > ឃ្លាត

ផ្នត់ដើម​[ច-]

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

1

កប៑(កប, ប្រកប) > ច្កប៑(នរនាម)

 ហ្នឹង  > ច្នឹង

2

កោប៑(កើប, ប្រមូល) > ច្កោប៑(ទារ​ពន្ធ​)

 បិច > ច្បិច

3

បិត៑(បិទ) > ច្បិត៑(នរនាម)

 រ៉ិច  > ច្រិច

4

វៃ(វាសវៃ, រហ័សរហួន)> ច្វៃ(នរនាម)

 រ៉ិល  > ច្រិល

5

បិត៑ > ច្បិត៑ (ស្និទ្ធស្នាល)

 រឹង  > ច្រឹង

6

វត៑, វាត៑​(វាត) > ឆ្វត៑, ឆ្វាត៑ (វាត​ទឹកដី)

 រុះ > ជ្រុះ

7

 

កាង > ឆ្កាង

8

 

កូត > ឆ្កូត

9

 

កៀស > ឆ្កៀស

10

 

គង > ឆ្គង

11

 

ង៉ក់ > ឆ្ងក់

12

 

ងើយ > ឆ្ងើយ

13

 

ងោក > ឈ្ងោក

14

 

នេះ > ច្នេះ

15

 

នោះ > ច្នោះ

16

 

បង  > ច្បង

17

 

បាំង  > ច្បាំង

18

 

បិច > ច្បិច

19

 

បូត  > ច្បូត

20

 

មូល > ឆ្មូល

21

 

មៀង > ឆ្មៀង

ផ្នត់ដើម​[ជ-]

 

 

 

 

 

 

 

 

1

 

រាល > ជ្រាល

2

 

រាវ > ជ្រាវ

3

 

រ៉ាវ  > ច្រាវ

4

 

រុល > ជ្រុល

5

 

រួញ > ជ្រួញ

6

 

រើស > ជ្រើស

7

 

រេ > ជ្រេ

8

 

រែក > ជ្រែក

9

 

លប > ឈ្លប

10

 

លេច > ឈ្លេច

ផ្នត់ដើម​[ត-]

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

1

បស៑(នាមគ្រួសារ) > ត្បស៑(នរនាម)

​បក > ត្បក

2

បិត៑(នរនាម) > ត្បិត៑(នរនាម)

កល់> ថ្កល់

3

បោញ៑(ឋានន្តរនាម) > ត្បោញ៑(នរនាម)

បារ >  ត្បារ

4

គោរ៑(គោរ*) > ត្គោរ៑(នរនាម)

រុល > ត្រុល

5

គិ(គឺ) > ត្គិ(នរនាម)

រួត ​ > ត្រួត

6

គុះ(តែប៉ុណ្ណោះ) > ត្គុះ(នរនាម)

ឡើង> ថ្លើង

7

គៅ(គៅ) > ត្គៅ(នរនាមបំលិង្គ)

 

8

ងា(ង៉ា) > ត្ងា(នរនាម)

 

9

ងោហ៑(ងោះ,ល្ងីល្ងើ, ភ្លើ)>ត្ងោហ៑(នរនាម)

 

10

ចះ(ចាស់) > ត្ចះ(នរនាម)

 

11

ជេង៑(ជើង) > ត្ជេង៑(នរនាម)

 

12

មាង៑(មនុស្ស​មាន​ប្រភព​ពី​មន) > ត្មាង៑ (នន.)

 

13

មេង៑(ក្មេង) > ត្មេង៑(នរនាម)

 

14

មេន៑(នរនាម) > ត្មេន៑(នរនាម)

 

15

មេរ៑(មេ, សំខាន់) > ត្មេរ៑(នរនាម)

 

16

យស៑(យស, កិត្តិនាម)> ត្យស៑(នរនាម)

 

17

យាង៑(ន.ន.=ព្រះ​គម្ដែង)> ត្យាង៑(នរនាម)

 

18

គោ(គោ) > ត្គោ(?)

 

19

បល៑ >ត្បល៑, ថ្បល៑(ក្រុម, ចំការ, ហ្វូង)

 

20

រប៑(រាប់) > ត្រប៑ (ត្រាប់)

 

21

វេក៑ (វែក) > ត្វេក៑ (ទំពែក, តម្ពែក, ថ្ពែក)

 

22

វេត៑, វ្យត៑ > ត្វេត៑ (?)

 

23

វេល > ត្វេល៑ (ច្រឡំ)

 

24

វេហ៑ > ត្វេហ៑ (ធ្វេស, ប្រហែស)

 

ផ្នត់ដើម​[ទ-]

 

 

 

1

យុង៑ > ទ្យោង៑

 រាប > ទ្រាប

2

រុ, រៅ > ទ្រៅ (ល្អ, ស្អាត)

នឹម > ធ្នឹម

3

 

រឹង > ទ្រឹង

4

 

រេល > ទ្រេល

5

 

លុង > ធ្លុង

ផ្នត់ដើម​[ប-]

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

1

តោច៑(ដូច) > ប្តោច៑(ប្ដូច, ប្រដូច​)

ដឹង > ប្ដឹង

2

ទៃ, ទេយ៑, តិ​(ដី) > ប្ទៃ, ប្តៃយ៍, ប្តេយ៑(ដី, ផ្ទៃ, ក្រឡាផ្ទៃ)

 ងូត > ផ្ងូត

3

នត៑(នរនាម) > ប្នត៑(នរនាម)

 អូន > ប្អូន

4

រង៑(រាំង​ភ្លៀង) > ប្រង៑(ប្រាំង,ស្ងួត​ហួតហែង)

គូ >​ ផ្គូ

5

រេក៑(រែក) > ប្រេក៑(នរនាម)

គួប > ផ្គួប

6

លេក៑(លើក) > ប្លេក៑(អ្នក​លើ​ឬ​លី)

ងំ > ផ្ងំ

7

សំ(ប្រមូល, ផ្សំ) > ប្សំ(ផ្ដល់, ផ្គត់ផ្គង់)

ងើយ > ផ្ងើយ

8

អញ៑(ខ្ញុំ) > បអញ៑(នរនាម)

ចាញ់ > ផ្ចាញ់

9

ឯម៑(អែម) > បឯម៑, ផ្អែម​(ផ្អែម)

ញ៉ាច់ >   ផ្ញាច់

10

អោន៑(អូន) > បអោន៑, ផ្អ្វន​(ប្អូន)

ញ៉ុក > ផ្ញុក

11

កាយ៑(កាយ) >ប្កាយ៑(អ្នកកាយ​ជីក,ផ្កាយ)

ដុំ > ផ្ដុំ

12

ចំ, ចាំ > ប្ចម(?)

ដូរ > ប្ដូរ

13

យោល៑(យោល) > ប្យោរ៑

ដួច > ផ្ដួច

14

រាប៑ (រាប) > ប្រប៑, ប្រាប៑ (ពង្រាប)

ដេក > ផ្ដេក

15

រិង៑, រេង៑ (រឹង) > ប្រិង៑,​ប្រេង៑ (ប្រឹង)

ទាត់ > ផ្ទាត់

16

លស៑ > ប្លស៑(ផ្លាស់)

ទីង > ផ្ទីង

17

លេង៑(លេង) > ប្លេង៑​(អ្នក​លេង)

រាំង > ប្រាំង

18

សប៑ > ប្សប៑(?)

រាវ > ប្រាវ

19

ហេម៑ (ហើម) > ផេម៑ (phem) (ផើម)

លោត > ប្លោត

20

 

សាយ > ផ្សាយ

21

 

សឹក > ផ្សឹក

22

 

អួ  > ផ្អួរ

ផ្នត់ដើម​[ព-]

 

 

 

 

 

 

 

 

1

 

 រិញ  > ព្រិញ

2

 

 រិច > ព្រិច

3

 

 រុល > ព្រុល

4

 

ងក់ > ភ្ងក់

5

 

ងប់ > ភ្ងប់

6

 

ងូត > ភ្ងូត

7

 

យួរ > ព្យួរ

8

 

រួត > ព្រួត

9

 

រួម > ព្រួម

10

 

រែក > ព្រែក​(ភ្លោះ)

ផ្នត់ដើម​[ម-]

 

 

 

 

 

 

 

1

 

ង៉ក់ > ម្ងក់

2

 

 រីក > ម្រីក

3

 

ចត់ > ម្ចត់

4

 

ជូរ > ម្ជូរ

5

 

រោម > ម្រោម

6

 

ហប > ម្ហប

7

 

ហូប > ម្ហូប

8

 

ហើប > ម្ហើប

9

 

ហេប > ម្ហេប

ផ្នត់ដើម ​[រ-]

1

ទ្វល៑ > ទ៌្វល៑

 

2

មេល៑ > រ្មេល៑

 

ផ្នត់ដើម​[ល-]

 

 

 

 

 

 

 

 

 

 

 

1

វាង៑ (វាំង, បាំង, ព័ទ្ធ)> ល្វាង៑(ទី​ព័ទ្ធ​របង, ពាក្យ​ប្រើ​បញ្ជាក់​ពី​ឋាននាម)

កម > ល្កម

2

ទៅ(ទៅ) > ល្ទៅ

 ហាច > ល្ហាច

3

បក៑ (បាក់) > ល្បាក៑ ​(ល្បាក់)

គង > ល្គង

4

 

ងើ > ល្ងើ

5

 

បត់ > ល្បត់

6

 

បាក់ > ល្បាក់

7

 

មួត > ល្មួត

8

 

វែង  > ល្វែង

9

 

ហក់ > ល្ហក់

10

 

ហាល > ល្ហាល

11

 

ហ៊ឹម > ល្ហឹម

12

 

ហែ > ល្ហែ

13

 

អៀច> ល្អៀច

ផ្នត់ដើម​[វ-]

 

 

1

លះ(លះលែង) > វ្លះ(សំលៀកបំពាក់​១​សម្រាប់)(សម្មតិកម្ម)

ហី > វ្ហី

2

លេង៑(ឡើង) > វ្លេង៑(ភ្លើង)

ហ៊ើយ > វ្ហើយ​

3

ណា > វ្ណា(គោរព​, ស្រលាញ់)

 

4

យុង៑ > វ្យុង៑ (?)

 

ផ្នត់ដើម​[ស-]

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

1

តោង៑(ដូង) > ស្តោង៑(នរនាម)

កក > ស្កក

2

តោយ៑(ដោយតាម) > ស្តោយ៑(នរនាម)

កះ > ស្កះ

3

តច៑(ដាច់, ដាច់​គេ) > ស្តច៑(ស្ដេច, ដល់​កម្រិត, ផ្ដាច់, បណ្ដាច់)

កាត់ > ស្កាត់

4

អប៑(អប់) > សអប៑ (ស្អប់)

កុន > ស្កុន

5

អុយ៑(អុយ) > សអុយ៑ (ស្អុយ)

កុយ > ស្កុយ

6

យុង៑ > ស្យុង៑ (?)

ញ៉ុក > ស្ញុក

7

 

ញ៉ូញ > ស្ញូញ

8

 

ញេញ > ស្ញេញ

9

 

ញ៉ែ > ស្ញែ

10

 

ដាច់ > ស្ដាច់ > ស្ដេច

11

 

ដួច > ស្ដួច

12

 

តឹក > ស្តឹក

13

 

ទំ > ស្ទំ

14

 

ទក់ > ស្ទក់​

15

 

ទង > ស្ទង

16

 

ទាក់ > ស្ទាក់

17

 

ទុល > ស្ទុល

18

 

ទើង > ស្ទើង

19

 

ទើត > ស្ទើត

20

 

ប៉ឹម > ស្ប៉ឹម

21

 

ពុរ > ស្ពុរ

22

 

លឹប > ស្លឹប

23

 

អាប់​​ > ស្អាប់

ទម្រង់/ពស/

ផ្នត់ដើម​[ក-]

 

 

 

 

 

 

 

 

1

រុំ(រុំ) > ករុំ(នរនាម)

កាយ > កកាយ

2

រាន៑(រុលរាន) > ករាន៑(នរនាម)

កិត  > កកិត

3

រិត៑(រឹត) > ករិត៑(នរនាម)

កិល > កកិល

4

រោន៑(នរនាម) > ករោន៑(នរនាម)

កូរ > កកូរ

5

ឱន៑(តូច) > កឱន៑(នរនាម)

កេះ > កកេះ

6

ឱរ៑(នរនាម) > កឱរ៑(នរនាម)

កោក > កកោក

7

រុម > ករុំ (ក្រុម, ទាំង​អស់)

កោស  > កកោស

8

 

ក្អឹក  > កក្អឹក

9

 

ក្អៀក  > កក្អៀក

10

 

ខឹក  > កខឹក

ផ្នត់ដើម​[គ-]

 

 

 

 

 

 

 

 

 

 

 

1

 

គឹក > គគឹក

2

 

 គ្រក់ > គគ្រក់

3

 

 គ្រើម > គគ្រើម

4

 

 ឃូរ > គឃូរ

5

 

គុក > គគុក

6

 

គ្រាំ > គគ្រាំ

7

 

គ្រាំង > គគ្រាំង

8

 

គ្រឹក > គគ្រឹក

9

 

គ្រុម > គគ្រុម

10

 

គ្រូក > គគ្រូក

11

 

គ្រួប > គគ្រួប

12

 

ឃឹក > គឃឹក

13

 

ឃូស > គឃូស

ផ្នត់ដើម​[ង-]

1

 

ងក់ > ងងក់

2

 

ងល់ > ងងល់

3

 

ងុយ > ងងុយ

4

 

ងូស > ងងូស

5

 

ង៉េស > ងង៉េស

ផ្នត់ដើម​[ច-]

1

 

ចាក់ > ចចាក់

2

 

 ច្រូច > ចច្រូច

3

 

ចាច > ចចាច

4

 

ចឹក > ចចឹក

5

 

ចុច > ចចុច

6

 

ចើង > ចចើង

7

 

ច្រែត > ចច្រែត

ផ្នត់ដើម​[ជ-]

1

 

ជីក > ជជីក

2

 

ជុះ > ជជុះ

3

 

ជ្រក > ជជ្រក

ផ្នត់ដើម​[ញ-]

1

 

ញ័រ > ញញ័រ

2

 

ញាក់ > ញញាក់

3

 

ញឹម > ញញឹម

4

 

ញោច> ញញោច

ផ្នត់ដើម​[ដ-]

1

 

ដុស > ដដុស

2

 

 ដែល > ដដែល

ផ្នត់ដើម​[ត-]

1

ចង៑(ចង់) > តចង៑(នរនាម)

តូង > តតូង

2

ចុះ(ចុះ) > តចុះ(នរនាម)

តាក់តុប > តតាក់តតុប

3

តាង៑(តាង) > តតោង៑(នរនាម)

តូងតាង > តតូងតតាង

4

វុត៑(ពុត) > តវុត៑(នរនាម)

តេងតាង > តតេងតតាង

5

សិរ៑(សរសេរ) > តសិរ៑(នរនាម)

តេះតះ > តតេះតតះ

6

ឥស៑(អស់) > តឥស៑ (បង្អស់,ចុង​ក្រោយ)

តេះតោះ > តតេះតតោះ

7

អូ(ស្វាឪ) > តអូ (ស្រដៀង​នឹង​ស្វាឪ)

តែងតោង> តតែងតតោង

8

ឯង៑ > តឯង៑ (តែឯង, ដាច់​ពី​គេ)

តែតោ > តតែតតោ

9

ឯត៑, អ្យត៑(អត់) > តឯត៑ (បង្អត់)

ត្រឹក > តត្រឹក

10

ឯម៑(អែម) > តឯម៑ (ផ្អែមល្ហែម)

ត្រុន > តត្រុន

11

អោង៑ > តអោង៑, ថអោង៑ (?)

 

12

តប៑, តាប៑ > តតប៑, តតាប៑(តាម)

 

13

រប៑(រាប) > តរប៑, តរាប៑(ដរាប)

 

14

សក៑ > តសក៑ (អ្នក​លួច)

 

ផ្នត់ដើម​[ទ-]

1

លា > ទលា (ទីធ្លា)

ទាក់ > ទទាក់

2

 

ទះ > ទទះ

3

 

ទាស់ >​ ទទាស់

4

 

ទឹក > ទទឹក

5

 

ទ្រប > ទទ្រប

6

 

ទ្រឹប > ទទ្រឹប

7

 

ទ្រេត > ទទ្រេត

8

 

ធាក់ > ទធាក់

ផ្នត់ដើម​[ប-] [ប៉-]

1

 

បក់ > បបក់

2

 

  ប្លោត > ប៉ប្លោត

3

 

  ផង់ > ប៉ផង់

4

 

  ផស > ប៉ផស

5

 

  ផាង > ប៉ផាង

6

 

  ផុក > ប៉ផុក

7

 

  ផុត > ប៉ផុត

8

 

  ផូង > ប៉ផូង

9

 

  ផូស > ប៉ផូស

10

 

  ផែត > ប៉ផែត

11

 

  ផ្ងើក > ប៉ផ្ងើក

12

 

  ផ្ចប់ > ប៉ផ្ចប់

13

 

  ផ្ញាច់ > ប៉ផ្ញាច់

14

 

  ផ្ញាញ > ប៉ផ្ញាញ

15

 

  ផ្ញោញ > ប៉ផ្ញោញ

16

 

  ផ្ដឺត > ប៉ផ្ដឺត

17

 

  ផ្អឹះ > ប៉ផ្អឹះ

18

 

  ផ្អឹប > ប៉ផ្អឹប

19

 

  ផ្អុក > ប៉ផ្អុក

20

 

  ផ្អូក > ប៉ផ្អូក

21

 

  ផ្អូស > ប៉ផ្អូស

22

 

 ផ្អៀច > ប៉ផ្អៀច

23

 

 ផ្អេះ > ប៉ផ្អេះ

24

 

 ផ្អែប > ប៉ផ្អែប

25

 

 ប៉ាច់  > ប៉ប៉ាច់

26

 

 ប៉ិល  > ប៉ប៉ិល

27

 

 ប៉ែះ > ប៉ប៉ែះ

28

 

 ប៉ោច > ប៉ប៉ោច

29

 

 បោស > បបោស

30

 

 ប្រាច់ > ប៉ប្រាច់

31

 

 ប្រាវ > ប៉ប្រាវ

32

 

 ប្រុយ > ប៉ប្រុយ

33

 

 ប្រូង > ប៉ប្រូង

34

 

 ប្រូច > ប៉ប្រូច

35

 

 ប្រេះ > ប៉ប្រេះ

36

 

 ប្លក់ > ប៉ប្លក់

37

 

 ប្លឺម > ប៉ប្លឺម

38

 

 ប្លូក > ប៉ប្លូក

39

 

 ប្លើក > ប៉ប្លើក

40

 

 ផ្ចប់ > ប៉ផ្ចប់

41

 

 ផ្អែប > ប៉ផ្អែប

42

 

ប៉ះ > ប៉ប៉ះ

43

 

បក់ > បបក់

44

 

ប៉ប់  > បប៉ប់

45

 

ប៉ប់  > បប៉ប់

46

 

ប៉ាច់  > ប៉ប៉ាច់

47

 

ប៉ិល  > ប៉ប៉ិល

48

 

ប៉ុក > ប៉ប៉ុក

49

 

ប៉ុប > ប៉ប៉ុប

50

 

ប៉ែះ > ប៉ប៉ែះ

51

 

ប៉ោច > ប៉ប៉ោច

52

 

បោស > បបោស

53

 

ប្រច > ប៉ប្រច

54

 

ប្រស > ប៉ប្រស

55

 

ប្រាច់ > ប៉ប្រាច់

56

 

ប្រាវ > ប៉ប្រាវ

57

 

ប្រិច > ប៉ប្រិច

58

 

ប្រិញ > ប៉ប្រិញ

59

 

ប្រិល > ប៉ប្រិល

60

 

ប្រុន > ប៉ប្រុន

61

 

ប្រុយ > ប៉ប្រុយ

62

 

ប្រូង > ប៉ប្រូង

63

 

ប្រូច > ប៉ប្រូច

64

 

ប្រូស > ប៉ប្រូស

65

 

ប្រេះ > ប៉ប្រេះ

66

 

ប្រោក > ប៉ប្រោក

67

 

ប្លក់ > ប៉ប្លក់

68

 

ប្លាច់ > ប៉ប្លាច់

69

 

ប្លាញ > ប៉ប្លាញ

70

 

ប្លិច > ប៉ប្លិច

71

 

ប្លឺម > ប៉ប្លឺម

72

 

ប្លុង > ប៉ប្លុង

73

 

ប្លូក > ប៉ប្លូក

74

 

ប្លើក > ប៉ប្លើក

75

 

ប្លោញ > ប៉ប្លោញ

76

 

ប្លោត > ប៉ប្លោត

77

 

ផង់ > ប៉ផង់

78

 

ផស > ប៉ផស

79

 

ផាង > ប៉ផាង

80

 

ផុក > ប៉ផុក

81

 

ផុត > ប៉ផុត

82

 

ផូង > ប៉ផូង

83

 

ផូស > ប៉ផូស

84

 

ផែត > ប៉ផែត

85

 

ផ្ងើក > ប៉ផ្ងើក

86

 

ផ្ញាច់ > ប៉ផ្ញាច់

87

 

ផ្ញាញ > ប៉ផ្ញាញ

88

 

ផ្ញោញ > ប៉ផ្ញោញ

89

 

ផ្ដឺត > ប៉ផ្ដឺត

90

 

ផ្អឹះ > ប៉ផ្អឹះ

91

 

ផ្អឹប > ប៉ផ្អឹប

92

 

ផ្អុក > ប៉ផ្អុក

93

 

ផ្អូក > ប៉ផ្អូក

94

 

ផ្អូស > ប៉ផ្អូស

95

 

ផ្អៀច > ប៉ផ្អៀច

96

 

ផ្អេះ > ប៉ផ្អេះ

ផ្នត់ដើម​[ព-]

1

 

ពាក់ > ពពាក់

2

 

ពាន > ពពាន

3

 

ពុះ > ពពុះ

4

 

ពុរ > ពពុរ

5

 

ពូន > ពពូន

6

 

ពួក > ពពួក

7

 

ពើម > ពពើម

8

 

ពៀច > ពពាច

9

 

ពេន > ពពេន

10

 

ព្រាត > ពព្រាត

11

 

ព្រាយ > ពព្រាយ

12

 

ព្រិច > ពព្រិចប

13

 

ព្រឹម > ពព្រឹម

14

 

ព្រឹស > ពព្រឹស

15

 

ព្រុស > ពព្រុស

16

 

ព្រូស > ពព្រូស

17

 

ព្រួក >  ពព្រួក

18

 

ព្រួច > ពព្រួច

19

 

ព្រើត > ពព្រើត

20

 

ព្រើម > ពព្រើម

21

 

ព្រៀប > ពព្រៀប

22

 

ភក់ > ពភក់

23

 

ភល > ពភល

24

 

ភីង > ពភីង

25

 

ភឹប > ពភឹប

26

 

ភឹល > ពភឹល

27

 

ភឺត > ​ពភឺត

28

 

ភឺស > ពភឺស

29

 

ភុង > ពភុង

30

 

ភូស > ពភូស

31

 

ភ្លន > ពភ្លន

32

 

ភ្លឹះ > ពភ្លឹះ

33

 

ភ្លឹម > ពភ្លឹម

34

 

ភ្លុក > ពភ្លុក

35

 

ភ្លុង > ពភ្លុង

36

 

ភ្លូក > ពភ្លូក

37

 

ភ្លើ > ពភ្លើ

38

 

ភ្លើក > ពភ្លើក

39

 

ភ្លៀក > ពភ្លៀក

40

 

ភ្លែត > ពភ្លែត

41

 

ភ្លែល > ពភ្លែល

ផ្នត់ដើម​[ម-]

1

 

មី > មមី

2

 

មឹះ > មមឹះ

3

 

មើក > មមើក

4

 

មៃ > មមៃ

ផ្នត់ដើម​[រ-]

1

វង៑(រាងរង្វង់) > ហ៌្វង៑(មូល, រង្វង់)

កម > រកម

2

វល៑(វល់) > រវល៑ (រវល់)

 កឹក > រកឹក

3

 

 កូត > រកូត

4

 

 កៀស > រកៀស

5

 

 ខក > រខក

6

 

 ខក់ >​ រខក់

7

 

 ខាក > រខាក

8

 

 ខិត > រខិត

9

 

 ខូស > រខូស

10

 

 ខែះ > រខែះ

11

 

 គឹង > រគឹង

12

 

 គើម > រគើម

13

 

 ឃិកឃុក > រឃិករឃុក

14

 

 ឃិងឃុង> រឃិងរឃុង

15

 

 ឃុកឃាក់> រឃុករឃាក់

16

 

 ឃុង > រឃុង

17

 

 ឃុងឃាំង> រឃុរឃាំង

18

 

 ងំ > រងំ

19

 

 ងាក់ងើ > រងាក់​រងើ

20

 

 ង៉ាក់ង៉ើក > រង៉ាក់រង៉ើក

21

 

 ងាប់ > រងាប់

22

 

 ង៉ឺត > រង៉ឺត

23

 

 ងុម > រងុម

24

 

 ង៉ូវ > រង៉ូវ

25

 

 ងេងើ > រងេរងើ

26

 

 ង៉ែ > រង៉ែ

27

 

 ងោក > រងោក

28

 

 ឆេតឆូត > រឆេតរឆូត

29

 

 ញម > រញម

30

 

 ញ៉ិបញ៉ុប > រញ៉ិបរញ៉ុប

31

 

ញ៉េចញ៉ាច> រញ៉េចរញ៉ាច

32

 

 ញ៉េចញ៉ូច> រញ៉េចរញ៉ូច

33

 

 ញ៉ែ > រញ៉ែ

34

 

 ដាច់ > រដាច់

35

 

 ដាច់ដោច> រដាច់រដោច

36

 

 ដឹក > រដឹក

37

 

 ដុប > រដុប

38

 

 ដោះ > រដោះ

39

 

ណិងណុង> រណិងរណុង

40

 

 តិបតុប > រតិបរតុប

41

 

 ទើស > រទើស

42

 

 ហែក > រហែក

43

 

 អៀច > រអៀច

44

 

 អេចអូច > រអេចរអូច

45

 

 អេះអុះ > រអេះរអុះ                         

ផ្នត់ដើម​[ល-]

1

ចក៑(រុក្ខជាតិ​ម្យ៉ាង​គឺ​ចក)> លចក៑(នន.)

លួង > លលួង

2

ជេង៑(ជើង) > លជេង៑(នរនាម)

លើ > លលើ​

3

យេ(នារី​ចំណាស់) > លយេ(នរនាម)

ឡិបឡប់> លឡិបលឡប់

4

យា(ជីដូន, យាយ) > លយា(នរនាម)

ឡេឡឺ > លឡេលឡឺ

5

 

លៃ > លលៃ

ផ្នត់ដើម​[ស-]

1

 

សិត > សសិត

2

 

សឹក > សសឹក

3

 

សុល > សសុល

4

 

សៀរ > សសៀរ

5

 

សោះ > សសោះ

6

 

ស្រិច > សស្រិច

7

 

ស្រិប > សស្រិប

8

 

ស្រឹង > សស្រឹង

9

 

ស្រុច > សស្រុច

10

 

ស្រ៊ុប > សស្រ៊ុប

11

 

ស្រូស> សស្រូស

12

 

ស្រោក> សស្រោក

13

 

ស្លក់ > សស្លក់

14

 

ស្លន់ > សស្លន់

15

 

ស្លើត > សស្លើត

16

 

ស្លោ > សស្លោ

 

ទម្រង់/ពពស/

ផ្នត់ដើម​[ក្រ-]

1

កប៑(កប) > ក្រកប៑(នរនាម)

ចាប់ > ក្រចាប់   

2

 

 វាត់ > ក្រវាត់

3

 

 វីវក់ > ក្រវិកក្រវក់

4

 

ជាំ > ក្រជាំ

5

 

​​​ញី > ក្រញី

6

 

ញ៉ឹង >  ក្រញឹង

7

 

​ញឹប > ក្រញឹប

8

 

​ញ៉ុច > ក្រញ៉ុច

9

 

​ញ៉ុញ > ក្រញុញ

10

 

​ទាំង > ក្រទាំង

11

 

​ពង > ក្រពង

12

 

​ពាត់ > ក្រពាត់

13

 

​ពុល > ក្រពុល

14

 

​ពេញ > ក្រពេញ

15

 

​ម៉ាច > ក្រមាច

16

 

​មឹប > ក្រមឹប

17

 

​ម៉ឺម > ក្រមឺម

18

 

ម៉ៅ > ក្រម៉ៅ

19

 

​លឹប > ក្រឡឹប

20

 

​វង់ > ក្រវង់

21

 

​វៀច > ក្រវៀច

22

 

​វេច > ក្រវេច

23

 

​ហល់ > ក្រហល់

24

 

​ឡែត > ក្រឡែត

25

 

​អឺត > ក្រអឺត               

26

 

​អុច > ក្រអុច

ផ្នត់ដើម​[គ្រ-]

1

 

ជូរ > គ្រជូរ

2

 

ជាំ > គ្រជាំ

3

 

ញេច > គ្រញិច

4

 

ញែង > គ្រញែង

5

 

លុក > គ្រលុក

6

 

វាត់ > គ្រវាត់

7

 

វាស > គ្រវាស

8

 

វៀច > គ្រវៀច

9

 

វៀន >​ គ្រវៀន

10

 

ហ៊ឹម > គ្រហឹម

11

 

ហួច > គ្រហួច

12

 

ញឹក > គ្រញឹក

13

 

មើម > គ្រមើម

ផ្នត់ដើម​[ច្រ-]

1

កាង៑(កាងដៃ កាង​ជើង)> ច្រកាង៑(នន)

​ង៉ក់ > ច្រងក់

2

ចោរ៑(ចោរ, អ្នកលួច) > ច្រចុរ៑(លួច, យក)

ម៉ក់ > ច្រមក់

3

ឯម៑ (អែម) > ច្រឯម៑ (ស្រអែម)

មូល > ច្រមូល

4

 

លើស > ច្រឡើស

5

 

លោត > ច្រឡោត

6

 

វ៉ែប > ច្រវែប

7

 

ឡំ(លាយឡំ)> ច្រឡំ

8

 

ឡឹង > ច្រឡឹង

9

 

ឡូក > ច្រឡូក

10

 

អូស > ច្រអូស

11

 

បល់ > ច្របល់

12

 

បូក > ច្របូក

13

 

ពើង > ច្រពើង

ផ្នត់ដើម​[ជ្រ-]

1

 

   ងក់ > ជ្រងក់

2

 

   ងំ > ជ្រងំ

3

 

   មុជ > ជ្រមុជ

ផ្នត់ដើម​[ត្រ-]

1

យោង៑(យោង,យោល)>ត្រយោង៑

កង > ត្រកង

2

 

 បាញ់ > ត្របាញ់

3

 

ងើល > ត្រងើល

4

 

ឈឹង > ត្រឈឹង

5

 

ដាប > ត្រដាប

6

 

ដុស > ត្រដុស

7

 

ដួច > ត្រដួច

8

 

ដោះ > ត្រដោះ

9

 

ដោក > ត្រដោក

10

 

បក > ត្របក

11

 

បាញ់ > ត្របាញ់

12

 

ម៉ង់(ម៉ង់ៗ)> ត្រមង់

13

 

មូល > ត្រមុល

14

 

មូល > ត្រមោល

15

 

មោង > ត្រមោង

16

 

សង > ត្រសង

17

 

សាយ > ត្រសាយ

18

 

សុល > ត្រសុល

19

 

សុស > ត្រសុស

20

 

ឡប់ > ត្រឡប់

ផ្នត់ដើម​[ទ្រ-]

1

ទាប៑(ទាប) > ទ្រទាប៑(នរនាម)

គោះ > ទ្រគោះ

2

ទោ(ទោរ) > ទ្រទោ(ទោរទន់)

មាំង > ទ្រមាំង

3

 

វះ > ទ្រវះ

4

 

វៀច > ទ្រវៀច

5

 

វែង > ទ្រវែង

6

 

ហ៊ឹង > ទ្រហឹង

7

 

ហោ > ទ្រហោ

ផ្នត់ដើម​[ប្រ-]

1

វេង៑(វែង) > ប្រហ្វេង៑(ប្រវែង, ទូលាយ)

កប > ប្រកប

2

ហ្វេល៑(វិលត្រឡប់)>ប្រហ្វេល៑(នន,បង្វិល)

​កល់ > ប្រកល់

3

អ្គត៑ >​ ប្រគត៑ (ពង្រឹង, ផ្គត់ផ្គង់)

កាច់ > ប្រកាច់

4

វេល៑ (វិល) > ប្រវេល៑​(បង្វិល)

កាន់ > ប្រកាន់

5

 

កាប់ > ប្រកាប់

6

 

កុន > ប្រកុន

7

 

កើយ > ប្រកើយ

8

 

កៀក > ប្រកៀក

9

 

កោះ > ប្រកោះ

10

 

ខាំ > ប្រខាំ

11

 

គង > ប្រគង

12

 

គរ > ប្រគរ

13

 

ចាំ >​ ប្រចាំ

14

 

ចាក់ > ប្រចាក់

15

 

ចាប់ >​ ប្រចាប់

16

 

ចឹក > ប្រចឹក

17

 

ចួន/ជួន> ប្រចួន/ប្រជួន

18

 

ចួប > ប្រចួប

19

 

ចោម > ប្រចោម

20

 

ឆាំង > ប្រឆាំង

21

 

ជាប់ > ប្រជាប់

22

 

 ជុំ > ប្រជុំ

23

 

ជែង > ប្រជែង

24

 

ជ្រួស > ប្រជ្រួស

25

 

ជ្រៀត > ប្រជ្រៀត

26

 

ឈម > ប្រឈម

27

 

ឈ្លោះ > ​ប្រឈ្លោះ

28

 

ញាប់ > ប្រញាប់

29

 

ញឹក > ប្រញឹក

30

 

ដំ > ប្រដំ

31

 

ដាល់ > ប្រដាល់

32

 

ដិត > ប្រដិត

33

 

ដិត > ប្រដិត

34

 

ដូច > ប្រដូច

35

 

ដេញ > ប្រដេញ

36

 

ដោត > ប្រដោត

37

 

ដោល > ប្រដោល

38

 

តប់ > ប្រតប់

39

 

តោក > ប្រតោក

40

 

តោង > ប្រតោង

41

 

ថួន > ប្រថួន

42

 

ទង់ > ប្រទង់

43

 

ទល់ > ប្រទល់

44

 

ទាក់ > ប្រទាក់

45

 

ទាញ > ប្រទាញ

46

 

ទាល់ > ប្រទាល់

47

 

ទាស់ > ប្រទាស់

48

 

ទើស > ប្រទើស

49

 

ធាក់ > ប្រធាក់

50

 

បិច > ប្របិច

51

 

បៀត > ប្របៀត

52

 

បេះ > ប្របេះ

53

 

បែក > ប្របែក

54

 

បោច > ប្របោច

55

 

ផាត់ > ប្រផាត់

56

 

ផុត > ប្រផុត

57

 

ផូរ > ប្រផូរ

58

 

ផេះ > ប្រផេះ

59

 

ផ្នូល > ប្រផ្នូល

60

 

ពាក់ > ប្រពាក់

61

 

ពាន > ប្រពាន

62

 

ពូន > ប្រពូន

63

 

ភើច > ប្រភើច

64

 

មុម > ប្រមុម

65

 

មូល > ប្រមូល

66

 

មើល > ប្រមើល

67

 

ម៉ោក > ប្រមោក

68

 

លង > ប្រលង

69

 

លូក > ប្រលូក

70

 

វាយ > ប្រវាយ

71

 

វែង > ប្រវែង

72

 

សាច > ប្រសាច

73

 

ហាក់ > ប្រហាក់

74

 

ហែក > ប្រហែក

75

 

អូស > ប្រអូស

76

 

ឱប > ប្រឱប

77

 

កាក់ > ប្រកាក់

78

 

កិត > ប្រកិត

79

 

ឆេះ > ប្រឆេះ

80

 

ជាប់ > ប្រជាប់

81

 

ជួស > ប្រជួស

ផ្នត់ដើម​[ព្រ-]

1

 

ងើយ> ព្រងើយ

2

 

យឹត > ព្រយឹត

3

 

យោង> ព្រយោង

4

 

រួត > ព្ររួត

5

 

លយ> ព្រលយ

6

 

វារ > ព្រវារ

7

 

ហួញ> ព្រហួញ

8

 

អ៊ូញ > ព្រអូញ

9

 

 ញូញ> ព្រញូញ

10

 

 រឹត > ព្ររឹត

ផ្នត់ដើម​[ស្រ-]

1

 

កាក> ស្រកាក

2

 

ងាក> ស្រងាក

3

 

តឹក > ស្រតឹក

4

 

ទន់ > ស្រទន់

5

 

បក់ > ស្របក់

6

 

បាំង> ស្របាំង

7

 

ប៉ើក> ស្រប៉ើក

8

 

ពាប់> ស្រពាប់

9

 

ពិល> ស្រពិល

10

 

ពៀប> ស្រពាប

11

 

ម៉ុយ> ស្រមុយ

12

 

មូល> ស្រមូល

13

 

ម៉ើង> ស្រមើង

14

 

លះ > ស្រលះ

15

 

លាប>​ស្រលាប

16

 

លឹប> ស្រលឹប

17

 

លុង> ស្រលុង

18

 

លូន> ស្រលូន

19

 

អាប់> ស្រអាប់

20

 

អែម> ស្រអែម

ផ្នត់ដើម​[វ្រ-]

1

ហេយ៑ (ហើយ, ស្រេច)​> វ្រហេយ៑(សម្រេច, បង្ហើយ)

 

 

​ផ្នត់​ដើម​ទម្រង់​ [ពសព-]

ផ្នត់ដើម​[ក’ង-]

1

វល៑(វល់) > កង្វល៑ (កង្វកល់)

កុញ > កង្កុញ

2

 

កួច > កង្កួច

3

 

ខើញ> កង្ខើញ

4

 

វល់ > កង្វល់

ផ្នត់ដើម​[ក’ញ-]

1

ច(ឆ្នាំ​ច) > កញ្ច(នរនាម)

ចាស់> កញ្ចាស់

2

ចង៑(ចង់) > កញ្ចង៑(នរនាម)

 ឆត > កញ្ឆត

3

ចញ៑(ចាញ់) > កញ្ចញ៑(នរនាម)

ច្រឹក > កញ្ច្រឹក

4

ចន៑(ចន្ទ) > កញ្ចន៑(នរនាម)

ច្រែង> កញ្ច្រែង

5

ចល៑(មាន​ចលនា​រហ័ស)> កញ្ចល៑(នន ឥ)

ឆក់ > កញ្ឆក់

6

ចស៑(ចាស់) > កញ្ចស៑(នរនាម, កញ្ចាស់)

ឆិត > កញ្ឆិត

7

ចាម៑(ជនជាតិ​ភាគ​តិច​កំណើត​ចាម) > កញ្ចាម៑(នរនាម ប៉ុំ.)

ឆែវ > កញ្ឆែវ

8

ចៃ(សត្វ​ចៃ) > កញ្ចៃ(នរនាម)

ឆោត> កញ្ឆោត

9

ចូ(ជូ​, នរនាម) > កញ្ចូ(នរនាម)

ជួ > កញ្ជួ

10

ចេស៑(ចៀស) > កញ្ចេស៑(នរនាម ឥ.)

ជ្រៀវ> កញ្ជ្រៀវ

11

ចោង៑(ចង, សាងសង់)> កញ្ចោង៑(នរនាម)

ឈូស> កញ្ឈូស

12

ចោប៑(ចប) > កញ្ចោប៑(នរនាម ឥ.)

 

13

ចោរ៑(ចោរ) > កញ្ចោរ៑(នរនាម ឥ.)

 

14

ចៅង៑(ចង, សាងសង់)> កញ្ចៅង៑(នន ឥ.)

 

15

ជប៑(ជាប់) > កញ្ជប៑(នរនាម)

 

16

ជយ៑, ជៃ(ជ័យ) > កញ្ជៃ(នរនាម)

 

17

ជា(ជា, សុខជា) > កញ្ជា(នរនាម ប៉ុំ)

 

18

ជាន៑(ជាន់) > កញ្ជាន៑(នរនាម=ខ្ជាន់)

 

19

ជិប៑(ជិប, ខ្ជិប) > កញ្ចិប៑(នរនាម)

 

20

ជេ (កញ្ជើ) > កញ្ជេ (កញ្ជើ)

 

21

ជេង៑(ជើង) > កញ្ជេង៑(នរនាម)

 

22

ជោង៑(នរនាម) > កញ្ជោង៑(នរនាម)

 

23

ជ្រប៑(ជ្រប) > កញ្ជ្រប៑(ឈ្មោះ​អគារ​បន្ទាប់បន្សំ​នៃ​ព្រះវិហារ សាលា)

 

24

យស៑(យស) > កញ្យស៑(នរនាម)

 

25

ចាន៑ > កញ្ចន, កញ្ចាន៑(ន.ន.)

 

26

ជារ > កញ្ជា​(ន.ន.=ស្អិត)

 

27

ជុ, ជូ > កញ្ជុ, កញ្ជ្វ (ពិត, មែនទែន)

 

28

ជុង > កញ្ជុង៑ (ន.ន.)

 

ផ្នត់ដើម​[ក’ន-]

1

តា, អ្តា (តា) > កន្តា(នរនាម)

ត្រង > កន្ត្រង

2

តាង(ឋានន្តរនាម) > កន្តាង(នរនាម)

ដក់ > កណ្ដក់

3

តិ(ដី) > កន្តិ, កន្តី(នរនាម)

ដាច > កណ្ដាច

4

តុំ(ទុំ) > កន្តុំ(នរនាម)

ដាច់ > កណ្ដាច់

5

តេរ៑(ដើរ) > កន្តេរ៑(នរនាម)

ត្រាក> កន្ត្រាក

6

តៃ(នារី) > កន្តៃ(ប្រពន្ធ, ភរិយា)

ទួល > កន្ទួល

7

តោក៑(តោក​ដាក់​ស្រូវ)> កន្តោក៑(ឋាន)

ទ្រម > កន្ទ្រម

8

តោង៑(ដូង) > កន្តោង៑(នរនាម)

ទ្រុប > កន្ទ្រុប

9

​ត្រោំ(ដើម​រតុំ) > កន្ត្រោំ(នរនាម)

ទ្រួក > កន្ទ្រួក

10

ទំ(ធំ) > កន្ទំ(នរនាម)

ធាត់ > កន្ធាត់

11

ទន៑(ទន់) > កន្ទន៑(នរនាម)

ធុច > កន្ធុច

12

ទស៑(ទាស់, ខ្ទាស់) > កន្ទស៑(នរនាម)

ធុល > កន្ធុល

13

ទាង៑(សំទាំង) > កន្ទាង៑(នរនាម)

តើយ > កន្តើយ

14

ទាប៑​(ទាប) > កន្ទាប៑ (ន.ន.)

 

15

ទិច៑(តិច) > កន្ទិច, កន្ទេច៑ (បន្តិច)

 

16

ទិប៑(នៅ​ជិត, នៅ​ជាប់)> កន្ទិប៑(នរនាម)

 

17

ទេង៑(អន្ទះអន្ទែង) > កន្ទេង៑(នរនាម)

 

18

ទេច៑(តិច, ទិច) > កន្ទេច៑(នរនាម)

 

19

ទេរ៑(តូច, ជំទើ) > កន្ទេរ៑(នរនាម)

 

20

ទៃ(នរនាម ប៉ុំ) > កន្ទៃ(នរនាម)

 

21

ទ្វត៑(ទួត) > កន្ទ្វត៑(នរនាម)

 

22

ធន៑(ធន់, អត់ធន់) > កន្ធន៑(នរនាម)

 

23

មេង៑ (ក្មេង) > កន្មេង៑, កន្មិង៑, កន្ម្យង៑

 

24

មៅ> ក្មៅ > កន្មៅ

 

25

យស៑(យស) > កន្យស៑(នរនាម)

 

26

យាត៑(នរនាម) > កន្យាត៑(នរនាម)

 

27

រោយ៑(រុយ, មូស) > កន្រោយ៑(នរនាម)

 

28

លេង៑(លែង) > កន្លេង៑(នរនាម)

 

29

លោញ៑(ឋានន្តរនាម) > កន្លោញ៑(នរនាម)

 

30

ស, សោ(ស) > កន្ស(នរនាម)

 

31

សាង៑(សាង, កសាង) > កន្សាង៑(នរនាម)

 

32

សិង៑, ស្យង៑ > កន្សិង៑, កន្ស្យង៑ (?)

 

33

សិង៑(សឹង) > កន្សិង៑(នរនាម)

 

34

សុច៑(សុច) > កន្សុច៑(នរនាម)

 

35

សេង៑(សែង) > កន្សេង៑(នរនាម)

 

36

សេន៑(នរនាម) > កន្សេន៑(នរនាម)

 

37

សេស៑(សេះ(សម្មតិកម្ម))> កន្សេស៑(នន​)

 

38

សោ(ស) > កន្សោ(នរនាម)

 

39

សោំ(សុំ) > កន្សោម៑(នរនាម)

 

40

ហញ៑(នរនាម) > កន្ហញ៑(នរនាម)

 

41

ហេង៑(ខែង) > កន្ហេង៑(ឋានន្តរនាម​នារី​ក្នុង​វណ្ណៈ​រាជវង្ស​មាន​ព្រះអង្គ, ម្ចាស់ក្សត្រី)

 

42

អ, អា > កន្អ, កន្អា(ន.ន.)

 

43

អំ(នរនាម) > កន្អំ(នរនាម)

 

44

អច៑(អាច) > កន្អច៑(នរនាម)

 

45

អស៑(ធ្វើ​អាសអាភាស)> កន្អស៑(នរនាម)

 

46

អាក៑(អាក់) > កន្អាក៑(នរនាម)

 

47

អាង៑(អាង) > កន្អាង៑

 

48

អាញ៑ (ក្រអាញ) > កន្អាញ៑

 

49

អាស៑(ពាក្យ​អាសអាភាស)> កន្អាស៑(នន)

 

ផ្នត់ដើម​[ក’ម-]

1

ទោត៑(ទួត) > កំទោត៑(នរនាម)

បាប > កំបាប

2

តោ, ត្វន(ដូន) > កំតោន៑, កំត្វន៑

 ព្រើល> កំព្រើល

3

ធា(តាំង, ស្ថាបនា) > កំធា(នរនាម)

ជាប់ > កម្ជាប់

4

បង៑(បាំង, បង់) > កំបង៑(នរនាម)

បាក់ > កំបាក់

5

បញ៑(បាញ់) > កំបញ៑(នរនាម)

បាំង > កំបាំង

6

បស៑(បោះ, កិន) > កំបស៑(នរនាម)

ប៉ាត > កំប៉ាត

7

បិត៑(ឋានន្តរនាម) > កំបិត៑(នរនាម)

បាប > កំបាប

8

បុយ៑(ប៉ុយ) > កំបុយ៑(នរនាម)

ប៉េង> កំប៉េង

9

បុស៑(បុស, បុក) > កំបុស៑(នរនាម)

បែក > កំបែក

10

បៃ, បៃយ៑(បឹង) > កំបៃយ៑(នរនាម)

ប៉ោង> កំប៉ោង

11

បោញ៑(ឋានន្តរនាម) > កំបោញ៑(នរនាម)

ផិត >​ កំផិត

12

ផិក៑(ផឹក) > កំផិក៑(នរនាម៖ប្រមឹក(សមក))

ពក > កំពក

13

ភង៑(ភាំង) > កំភង៑(នរនាម)

ពក’ម-]​ + ព្រើល>កំព្រើល

14

រុ(ដូច) > កំរុ(គំរូ)

ពយ > កំពយ

15

វះ(វះ) > កំវះ(នរនាម)

ពុក > កំពុក

16

វន៑(នរនាម) > កំវន៑(នរនាម)

ពើង > កំពើង

17

វហ៑(ពះ, ប្រទះ) > កំវហ៑(នរនាម)

ពៀច> កំពៀច

18

វាង៑(វាំង, រង្វង់) > កំវាង៑(នរនាម)

ភរ > កំភរ

19

វិត៑(ពិត) > កំវិត៑(នរនាម)

ភូត > កំភូត

20

វិន៑(នរនាម) > កំវិន្ន(នរនាម)

រាប > កម្រាប

21

វុត៑(ពុត) > កំវុត៑(នរនាម)

រើប > កំរើប

22

វេង៑(វែង) > កំវេង៑ (កំពែង)

ហល់> កំហល់

23

វៃ, ហ្វៃ(វៃ, រហ័ស) > កំហ្វៃ(នរនាម)

 

24

វៃ​(វៃ​, ឆ្លាត) > កំវៃ​ (មនុស្ស​ឆ្លាត)

 

25

វោក៑(នរនាម) > កំវោក៑(នរនាម)

 

26

វៅ(ពៅ) > កំវៅ(កំពៅ)

 

27

វ្រះ(ព្រះ) > កំវ្រះ(នរនាម)

 

28

ហាត៑(ខាត) > កំហាត៑(កំហាត)

 

ផ្នត់ដើម​[ក’ល-]

1

កប៑(កប) > កល្កប៑(ល្អ, សមស្រប)

 

2

បិត(នរនាម) > កល្បិត៑(នន៖ អំណោយ)

 

ផ្នត់ដើម​[គ’ន-]

1

 

លាក់> គន្លាក់

2

 

លាស់> គន្លាស់

ផ្នត់ដើម​[គ’ម-]

1

 

រឹល​   > គំរឹល

2

 

 រិះ > គម្រិះ

3

 

រូ > គំរូ

4

 

រេច > គំរេច

ផ្នត់ដើម​[ច’ង-]

1

ហោយ៑(ហុយ, កួចឡើង) > ចង្ហោយ៑(សុគន្ធភាជន៍, ជើង​សម្រាប់​ដុត​ឈើ​ក្រអូប)

កៀស> ចង្កៀស

2

ហោរ៑, ហ្វរ៑(ហូរ) >ចង្ហូរ៑, ចង្ហោរ៑(ចង្អូរ, រង្វះ)

 វែក > ចង្វែក

3

 

គ្រោង> ចង្គ្រោង

4

 

ហូរ > ចង្ហូរ

5

 

អូរ > ចង្អូរ

ផ្នត់ដើម​[ច’ន-]

1

 

ទល់> ចន្ទល់

2

 

ទាស់> ចន្ទាស់

ផ្នត់ដើម​[ច’ម-]

1

បង៑ > ចំបង៑, ចំបាង៑

កាង> ចំកាង

2

 

កោង> ចំកោង

3

 

ខែង> ចំខែង

4

 

តើត> ចំតើត​

5

 

ទយ> ចំទយ

6

 

ទាញ> ចំទាញ

7

 

ទាស់> ចំទាស់

8

 

ទើត> ចំទើត

9

 

ទើស> ចំទើស

10

 

ទែង> ចំទែង

11

 

បង> ចំបង

12

 

ប្រាវ> ចំប្រាវ

13

 

ពើប> ចំពើប

14

 

ហុយ> ចំហុយ

15

 

ហៀវ> ចំហៀវ

16

 

អន់> ចំអន់

17

 

អាស> ចំអាស

18

 

អើត> ចំអើត

ផ្នត់ដើម​[ជ’ញ-]

1

 

 ជក់> ជញ្ជក់

2

 

ជាត់> ជញ្ជាត់

3

 

ជាន់> ជញ្ជាន់

4

 

ជូន> ជញ្ជូន

5

 

ជែក> ជញ្ជែក

6

 

ជ្រំ > ជញ្ជ្រំ

7

 

ជ្រាំង> ជញ្ជ្រាំង

ផ្នត់ដើម​[ជ’ន-]

1

 

 ល > ជន្ល

ផ្នត់ដើម​[ជ’ម-]

1

 

ទប់ > ជំទប់

2

 

   ទយ> ជំទយ

3

 

  រឹត > ជំរិត

4

 

 ទាញ> ជំទាញ

5

 

 រត់ > ជំរត់

6

 

 រុញ > ជំរុញ

7

 

ទាស់> ជំទាស់

ផ្នត់ដើម​[ដ’ង-]

1

 

កាប់> ដង្កាប់

2

 

 កាវ > ដង្កាវ

3

 

 គត់ > ដង្គត់

4

 

ហក់  > ដង្ហក់

5

 

ហែ > ដង្ហែ

ផ្នត់ដើម​[ដ’ន-]

1

 

ដឹង   > ដណ្ដឹង

2

 

ដាំ > ដណ្ដាំ

3

 

ដើម > ដណ្ដើម

ផ្នត់ដើម​[ដ’ម-]

1

 

ឡើង  > ដំឡើង

2

 

បូក > ដំបូក

ផ្នត់ដើម​[ទ’ង-]

1

 

គត់​   >  ទង្គត់​

ផ្នត់ដើម​[ទ’ន-]

1

 

ទាន់   > ទន្ទាន់

2

 

ទិញ​   > ទន្ទិញ

3

 

ទឹម   > ទន្ទឹម

ផ្នត់ដើម​[ទ’ប-]

1

ទិប៑ > ទប្ទិប (ស្និទ្ធស្នាល)

 

ផ្នត់ដើម​[ទ’ម-]

1

ងន៑(ធ្ងន់) > ទំងន៑ (ទម្ងន់)

 

ផ្នត់ដើម​[ត’ក-]

1

ត្យក៑ (ដេក)> តក្តេក៑, តក្ត្យក៑(ងងុយ​ដេក)

 

ផ្នត់ដើម​[ត’ង-]

1

ហោរ(ហូរ) > តង្ហោរ៑(ឋាននាម)

[ត’ង-] + កៀប> តង្កៀប

ផ្នត់ដើម​[ត’ន-]

1

លាង៑ (ខ្លាំង) > តន្លង៑, តន្លាង៑ (អ្នក​មាន​កម្លាំង​ខ្លាំង)

 

ផ្នត់ដើម​[ត’ម-]

1

បោញ៑(ឋានន្តរនាម) > តំបោញ៑(នរនាម)

 

2

លិង៑(ឈ្មោះ​រង្វាស់​ទម្ងន់) > តំលិង៑(តម្លឹង​ជា​ឈ្មោះ​រង្វាស់រង្វាល់​ទម្ងន់​ប្រើ​សម្រាប់​ថ្លឹង​ លោហធាតុ​មាន​តម្លៃ, អលង្ការ)

 

ផ្នត់ដើម​[ត’ល-]

1

តោល៑ > តល្តោល

 ក> បង្ក

ផ្នត់ដើម​[ប’ង-]

1

តិង៑(ដឹង) > បង្តិង៑(បណ្ដឹង, ឲ្យ​ដំណឹង)

 កប់> បង្កប់

2

ផ្កា(ផ្កា) > បង្កា(បន្លែ​, បន្លែបង្ការ)

 កាច់> បង្កាច់

1

រង៑ > បង្រាង៑

 កុង> បង្កុង

3

 

 កើច> បង្កើច

4

 

 កើល> បង្កើល

5

 

 កឿង> បង្កឿង

6

 

 កេល> បង្កេល

7

 

 កែក> បង្កែក

8

 

 កោង> បង្កោង

9

 

 ក្រាប> បង្ក្រាប

10

 

 ក្រៀក> បង្ក្រៀក

11

 

 ខក> បង្ខក

12

 

 ខន> បង្ខន

13

 

 ខាក> បង្ខាក

14

 

 ខាត> បង្ខាត

15

 

 ខាន> បង្ខាន

16

 

 ខិត> បង្ខិត

17

 

 ខុស> បង្ខុស

18

 

 ខូង> បង្ខូង

19

 

 ខូច> បង្ខូច

20

 

 ខើច> បង្ខើច

21

 

 ខំ> បង្ខំ

22

 

 ខាំ> បង្ខាំ

23

 

 ខាំង> បង្ខាំង

24

 

 ខះ> បង្ខះ

25

 

 គង> បង្គង

26

 

 គរ> បង្គរ

27

 

 គាប់> បង្គាប់

28

 

 គួរ> បង្គួរ

29

 

 គេច> បង្គេច

30

 

 គោះ> បង្គោះ

31

 

 គ្រប> បង្គ្រប

32

 

 គ្រប់> បង្គ្រប់

33

 

 រួញ> បង្រួញ

34

 

 រួប> បង្រួប

35

 

 រួម> បង្រួម

36

 

 រៀន> បង្រៀន

37

 

 វិល> បង្វិល

38

 

 វឹក> បង្វឹក

39

 

 វៀន> បង្វៀន

40

 

 វៀះ> បង្វៀះ

41

 

 វែង> បង្វែង

42

 

 ហក> បង្ហក

43

 

 ហក់> បង្ហក់

44

 

 ហត់> បង្ហត់

45

 

 ហប> បង្ហប

46

 

 ហប់> បង្ហប់

47

 

 ហល់> បង្ហល់

48

 

 ហា> បង្ហា

49

 

 ហាត់> បង្ហាត់

50

 

 ហាប់> បង្ហាប់

51

 

 ហិន> បង្ហិន

52

 

 ហិល> បង្ហិល

53

 

 ហុយ> បង្ហុយ

54

 

 ហូត> បង្ហូត

55

 

 ហូរ> បង្ហូរ

56

 

 ហួត> បង្ហួត

57

 

 ហួរ> បង្ហួរ

58

 

 ហួល> បង្ហួល

59

 

 ហួស> បង្ហួស

60

 

 ហើប> បង្ហើប

61

 

 ហើម> បង្ហើម

62

 

 ហើយ> បង្ហើយ

63

 

 ហើរ> បង្ហើរ

64

 

 ហៀរ> បង្ហៀរ

65

 

 ហេវ> បង្ហេវ

66

 

 ហែល> បង្ហែល

67

 

 ហោច> បង្ហោច

68

 

 ហោះ> បង្ហោះ

69

 

 អក> បង្អក

70

 

 អង់> បង្អង់

71

 

 អត់> បង្អត់

72

 

 អន់> បង្អន់

73

 

 អរ> បង្អរ

74

 

 អស់> បង្អស់

75

 

 អាក់> បង្អាក់

76

 

 អាច> បង្អាច

77

 

 អាប់> បង្អាប់

78

 

 អុរ> បង្អុរ

79

 

 អូន> បង្អូន

80

 

 អូស> បង្អូស

81

 

 អួត> បង្អួត

82

 

 អួល> បង្អួល

83

 

 អើត> បង្អើត

84

 

 អៀន> បង្អៀន

85

 

 អៀវ> បង្អៀវ

86

 

 អែន> បង្អែន

87

 

 អែប> បង្អែប

88

 

 អោត> បង្អោត

89

 

 ឱន> បង្អោន

90

 

 អៅ> បង្អៅ

91

 

វេច> បង្វេច

92

 

ហា> បង្ហា

93

 

ហូរ> បង្ហូរ

94

 

ហើម> បង្ហើម

95

 

ហើយ> បង្ហើយ

96

 

ហៀរ> បង្ហៀរ

97

 

ហែប> បង្ហែប

98

 

អាច> បង្អាច

99

 

អែម> បង្អែម

100

 

កើត> បង្កើត

101

 

កើយ> បង្កើយ

102

 

ហែ> បង្ហែ

103

 

ការ> បង្ការ(បន្លែបង្ការ)

104

 

កិន> បង្កិន(បង្កាច់បង្កិន)

105

 

កៀរ>បង្កៀរ(បង្គោះបង្កៀរ)

106

 

 អែ>​ បង្អែ(បង្អែបង្អង់)

107

 

គោល> បង្គោល

108

 

កប់> បង្កប់

109

 

កាត់> បង្កាត់

110

 

កក> បង្កក

111

 

កក់> បង្កក់

112

 

កាត់> បង្កាត់

113

 

ការ> បង្ការ

114

 

កិន> បង្កិន

115

 

កិល> បង្កិល

116

 

កូក> បង្កូក

117

 

កើត> បង្កើត

118

 

កើន> បង្កើន

ផ្នត់ដើម​[ប’ញ-]

1

ជា(ជា) > បញ្ជា(​ធ្វើ​ឲ្យ​ទៅ​ជា, បញ្ជា)

 ចប់ > បញ្ចប់

2

ជាហ្វ, ជៅ(ទិញ) > បញ្ជាហ្វ, បញ្ជៅ(ជាវ, យក​បាន​មក)

ចាំ > បញ្ចាំ

3

 

ចាំង> បញ្ចាំង

4

 

ចាច់> បញ្ចាច់

5

 

ចាល់> បញ្ចាល់

6

 

ចុះ > បញ្ចុះ

7

 

ចុក > បញ្ចុក

8

 

ចូល> បញ្ចូល

9

 

ចៀស> បញ្ចៀស

10

 

ចេះ > បញ្ចេះ

11

 

ចេញ> បញ្ចេញ

12

 

ច្រក> បញ្ច្រក

13

 

ច្រាស់> បញ្ច្រាស

14

 

ច្រិច> បញ្ច្រិច

15

 

ច្រូច> បញ្ច្រូច

16

 

ច្រោះ> បញ្ច្រោះ

17

 

ឆាក> បញ្ឆាក

18

 

ឆាច់> បញ្ឆាច់

19

 

ឆាប> បញ្ឆាប

20

 

ឆិច > បញ្ឆិច

21

 

ឆិត > បញ្ឆិត

22

 

ឆឹក > បញ្ឆឹក

23

 

ឆុក > បញ្ឆុក

24

 

ឆួល> បញ្ឆួល

25

 

ឆើត> បញ្ឆើត

26

 

ឆៀង> បញ្ឆៀង

27

 

ឆេះ > បញ្ឆេះ

28

 

ឆោត> បញ្ឆោត

29

 

ជក់ > បញ្ជក់

30

 

ជច់ > បញ្ជច់

31

 

ជត > បញ្ជត

32

 

ជល់> បញ្ជល់

33

 

ជា > បញ្ជា

34

 

ជាក់> បញ្ជាក់

35

 

ជាន់> បញ្ជាន់

36

 

ជាប់> បញ្ជាប់

37

 

ជិះ > បញ្ជិះ

38

 

ជូន > បញ្ជូន

39

 

ជោះ> បញ្ជោះ

40

 

ជោក> បញ្ជោក

41

 

ជោរ> បញ្ជោរ

42

 

ជ្រក> បញ្ជ្រក

43

 

ជ្រាប> បញ្ជ្រាប

44

 

ជ្រាល> បញ្ជ្រាល

45

 

ជ្រិះ > បញ្ជ្រិះ

46

 

ជ្រុល> បញ្ជ្រុល

47

 

ជ្រួស> បញ្ជ្រួស

48

 

ឈប់> បញ្ឈប់

49

 

ឈរ> បញ្ឈរ

50

 

ឈឺ > បញ្ឈឺ

51

 

ឈែល> បញ្ឈែល

52

 

ញែម> បញ្ញែម

53

 

 ចង់ > បញ្ចង់

54

 

 ចុក > បញ្ចុក

55

 

 ជា > បញ្ជា

ផ្នត់ដើម​[ប’ន-]

1

សំ(ប្រមូល, ផ្ដុំ) > បន្សំ(ផ្ដល់, ផ្គត់ផ្គង់)

​​ត > បន្ត

2

ទន៑(ទន់) > បន្ទន៑(បន្ទន់)

​​​​តក់ > បន្តក់

3

ហេ(ពាក្យ​បញ្ជាក់​សេចក្ដី​សប្បាយ) > បន្ហេ(នរនាម៖ រីករាយ)

​​តឹង > បន្តឹង

4

រង៑ > បន្រាង៑ (?)

​​តុះ > បន្តុះ

5

ផេម៑(ផើម) > បន្ហេម៑ (បង្ហើម​)

​​តូច > បន្តូច

6

 

​​តើត > បន្តើត

7

 

​​ថយ > បន្ថយ

8

 

​​ថុច > បន្ថុច

9

 

​​ថែម > បន្ថែម

10

 

​​ថោក> បន្ថោក

11

 

​​ទំ > បន្ទំ

12

 

​​ទច់ > បន្ទច់

13

 

​​ទន់ > បន្ទន់

14

 

​​ទាន់ > បន្ទាន់

15

 

​​ទាប >​ បន្ទាប

16

 

​​ទាល> បន្ទាល

17

 

​​ទាស> បន្ទាស

18

 

​​ទុំ > បន្ទុំ

19

 

​​ទុល > បន្ទុល

20

 

​​ទូល > បន្ទូល

21

 

​​ទើត > បន្ទើត

22

 

​​ទើរ > បន្ទើរ

23

 

​​ទេរ > បន្ទេរ

24

 

​​ទ្រាន់> បន្ទ្រាន់

25

 

​​ទ្រេត> បន្ទ្រេត

26

 

​​ទ្រោម> បន្ទ្រោម

27

 

​​ធំ > បន្ធំ

28

 

​​ធាត់​ > បន្ធាត់

29

 

​​ធូរ > បន្ធូរ

30

 

​​លឺ > បន្លឺ

31

 

​​លៀន> បន្លៀន

32

 

​​សះ > បន្សះ

33

 

​​សល់> បន្សល់

34

 

​​សាត់> បន្សាត់

35

 

​​សាប> បន្សាប

36

 

​​សាល់> បន្សាល់

37

 

​​ស៊ី > បន្ស៊ី

38

 

​​សើម> បន្សើម

39

 

​​សោះ> បន្សោះ

40

 

​​ឡប់ > បន្លប់

41

 

​​ឡឹម > បន្លឹម

42

 

តម > បន្តម

43

 

​​តិច > បន្តិច

44

 

តឹង > បន្តឹង

45

 

​​តើត > បន្តើត

46

 

​​តោង> បន្តោង

47

 

​​ថើរ > បន្ថើរ

48

 

​​ថែ > បន្ថែ

49

 

​​ថែម > បន្ថែម

50

 

​​ទាត់(ទៀងទាត់)> បន្ទាត់

51

 

​​ទាន់ > បន្ទាន់

52

 

​​ទាល់> បន្ទាល់

53

 

​​ទុក > បន្ទុក

54

 

ស៊ាំ > បន្សាំ

ផ្នត់ដើម​[ប’ម-]

1

ចំ(ចាំ) > បំចំ(ឈ្មោះ​មុខងារ​អ្នក​យាមល្បាត, អ្នក​ប្រចាំការ​ខាង​យាម)

បង់ > បំបង់

2

ទុល៑(ទល់) > បំទុល៑(ចន្ទល់)

បះ > បំបះ

3

បត៑(បាត់) > បំបត៑​(បំបាត់, បំផលាញ)

ប៉ះ > បំប៉ះ

4

 

បត់ > បំបត់

5

 

បាក់ > បំបាក់

6

 

បាំង > បំបាំង

7

 

បាត់ >​ បំបាត់

8

 

ប៉ាន់ > បំប៉ន

9

 

បាន > បំបាន

10

 

ប៉ាន់ > បំប៉ាន់

11

 

បិទ > បំបិទ

12

 

ប៉ឹម > បំប៉ឹម

13

 

បួស > បំបួស

14

 

បៀត> បំបៀត

15

 

បែក > បំបែក

16

 

បែន > បំបែន

17

 

បែរ > បំបែរ

18

 

ប៉ោង> បំប៉ោង

19

 

បោរ > បំបោរ

20

 

បោល> បំបោល

21

 

បៅ > បំបៅ

22

 

ប្រួម > បំប្រួម

23

 

ប្លេង > បំប្លេង

24

 

ប្លែង > បំប្លែង

25

 

ប្លោង> បំប្លោង

26

 

ផត > បំផត

27

 

ផាយ> បំផាយ

28

 

ផឹក > បំផឹក

29

 

ផុង > បំផុង

30

 

ផុត > បំផុត

31

 

ផុយ > បំផុយ

32

 

ផុល > បំផុល

33

 

ផុស > បំផុស

34

 

ផូរ > បំផូរ

35

 

ផើម > បំផើម

36

 

ផ្លាង > បំផ្លាង

37

 

ផ្លើស> បំផ្លើស

38

 

ពក់ > បំពក់

39

 

ពង >​ បំពង

40

 

ពត់ > បំពត់

41

 

ពម > បំពម

42

 

ពាក់ > បំពាក់

43

 

ពាំង > បំពាំង

44

 

ពាន > បំពាន

45

 

ពារ > បំពារ

46

 

ពុល > បំពុល

47

 

ពួន > បំពួន

48

 

ពើង > បំពើង

49

 

ពៀច> បំពៀច

50

 

ពេញ> បំពេញ

51

 

ពេន > បំពេន

52

 

ពោក> បំពោក

53

 

ពោប> បំពោប

54

 

ពោរ > បំពោរ

55

 

ព្រង > បំព្រង

56

 

​​ព្រាង> បំព្រាង

57

 

ព្រាច> បំព្រាច

58

 

ព្រាត់> បំព្រាត់

59

 

ព្រុល> បំព្រុល

60

 

ព្រៃ > បំព្រៃ

61

 

ភ្លាំង > បំភ្លាំង

62

 

ភ្លាត់ > បំភ្លាត់

63

 

ភ្លឺ > បំភ្លឺ

64

 

ភ្លូក > បំភ្លូក

65

 

ភ្លេច > បំភ្លេច

66

 

រាប > បម្រាប

67

 

ប៉ឹម > បំប៉ឹម

68

 

ផុត > បំផុត

69

 

ពាក់ > បំពាក់

70

 

ពើត > បំពើត

ផ្នត់ដើម​[ព’ង-]

1

 

រត់  > ពង្រត់

2

 

រាប > ពង្រាប

3

 

រាយ > ពង្រាយ

4

 

រឹល  > ពង្រឹល

5

 

វក់  > ពង្វក់

6

 

វាង  > ពង្វាង

ផ្នត់ដើម​[ព’ញ-]

1

 

ញាក់  > ពញ្ញាក់

ផ្នត់ដើម​[ព’ន-]

1

 

 យល់  > ពន្យល់

2

 

យារ  > ពន្យារ

3

 

លង់  > ពន្លង់

4

 

លត់  > ពន្លត់

5

 

លាត់  > ពន្លាត់

ផ្នត់ដើម​[រ’ង-]

1

 

 កៀក   > រង្កៀក

2

 

កៀស > រង្កៀស

3

 

គោះ > រង្គោះ

4

 

វះ  > រង្វះ

5

 

វង់  > រង្វង់

6

 

វាល់  > រង្វាល់

7

 

វាស់  > រង្វាស់

ផ្នត់ដើម​[រ’ន-]

1

 

ដំ  > រណ្ដំ

ផ្នត់ដើម​[រ’ម-]

1

តេច៑(តិច) > រំតេច៑(នរនាម)

​កិល > រំកិល

2

បញ៑(ឋានន្តរនាម) > រំបញ៑(នរនាម)

​ខាន > រំខាន

3

បត៑(បត់) > រំបត៑(សម្បទា)

​ងាប់ > រំងាប់/រម្ងាប់

4

 

​ដោះ > រំដោះ/ រម្ដោះ

5

 

​ពត់ > រំពត់

6

 

​ពឹង > រំពឹង

7

 

​លត់ > រំលត់/រម្លត់

8

 

​លស់ > រំលស់/រម្លស់

9

 

​លាយ> រំលាយ/រម្លាយ

10

 

​លីង > រំលីង/រម្លីង

11

 

​លូត > រំលូត/រម្លូត

12

 

​លើក > រំលើក

13

 

​លើង > រំលើង/រម្លើង

14

 

​លេច > រំលេច

15

 

​លេប > រំលេប

16

 

​សាយ> រំសាយ/រម្សាយ

17

 

​សុស > រំសុស

18

 

​សោះ > រំសោះ

19

 

​ហួត >​ រំហួត

20

 

​ហោក> រំហោក

21

 

​អុក > រំអុក

22

 

កាច់ > រំកាច់

23

 

ប៉ើក > រំប៉ើក

24

 

ពឹង > រំពឹង

25

 

​ពុះ > រំពុះ

26

 

​ភើក >​ រំភើក

27

 

​យោល> រំយោល

28

 

​លុង > រំលុង

29

 

​សាយ> រំសាយ/រម្សាយ

30

 

​ហូត > រំហូត/ រម្ហូត

31

 

​ហូរ > រំហូរ

32

 

​ហោក> រំហោក

ផ្នត់ដើម​[ល’ន-]

1

 

 ​លង់   > លន្លង់

2

 

​ លាម > លន្លាម

3

 

​លឹម   > លន្លឹម

ផ្នត់ដើម​[ល’ម-]

1

វង៑/វាង៑ > លំវង៑, លំវាង៑

នាច> លំនាច

2

 

នឹង > លំនឹង

3

 

នៅ > លំនៅ

4

 

ហោក> លំហោក

5

 

ឱន > លំឱន

ផ្នត់ដើម​[វ’ល-]

1

វេល៑(វិល) > វល្វេល៑(ពពិល)

 

ផ្នត់ដើម​[ស’ង-]

1

 

កាត់ > សង្កាត់

2

 

រួម > សង្រួម

3

 

 ​អន់   > សង្អន់

4

 

រែក​   > សង្រែក

5

 

​វែង   > សង្វែង

ផ្នត់ដើម​[ស’ញ-]

1

 

ជប់​   > សញ្ជប

ផ្នត់ដើម​[ស’ន-]

1

ទល៑(ទល់) > សន្ទល៑(ឈ្មោះ​វត្ថុ​សម្រាប់​ធ្វើ​សក្ការបូជា, ចន្ទល់)

 លឹម> សន្លឹម

2

 

​​ ដាប> សណ្ដាប ​

3

 

លឹម> សន្លឹម

4

 

 ដក > សណ្ដក

5

 

​​ សឹម> សន្សឹម

6

 

 សើម> សន្សើម

ផ្នត់ដើម​[ស’ម-]

1

ជក៑(ជញ្ជក់) > សំជក៑(នរនាម)

កក > សំកក/សម្កក

2

តោយ៑(ចុះចូល, ទៅតាម)>សំតោយ៑(នន.)

 អាង> សំអាង

3

បុះ (ពុះ) > សំបុះ(នរនាម)

កក > សំកក/ សម្កក

4

វោ(ពោធិ៍) > សំវោ(នរនាម)

កាក> សំកាក/សម្កាក

5

វរ៑, វារ៑ > សំវរ, សំវារ៑ (សង្វារ)

កុក > សំកុក

6

 

ចត > សំចត

7

 

ដៅ > សំដៅ

8

 

បក > សំបក

9

 

ប៉ាត> សំប៉ាត

10

 

រុក > សំរុក

11

 

អាង> សំអាង

ផ្នត់​ដើម​ទម្រង់​ /ស/

ផ្នត់ដើម​[អ-]

1

លេង៑(ឡើង) > អលេង៑(នរនាម)

 

2

វេក៑(វែក, វែកញែក) > អហ្វេក៑(វែក)

 

ផ្នត់ដើម​[អា-]

1

តៃ(នារី) > អាត្តៃ(នារី)

 

ផ្នត់​ដើម​ទម្រង់/សព/

ផ្នត់ដើម​[អ’ង-]

1

 

កុញ > អង្កុញ

2

 

ក្រត > អង្ក្រត

3

 

​គប់ > អង្គប់

4

 

គុល > អង្គុល

5

 

រុត > អង្រុត

6

 

វែង > អង្វែង

7

 

 រូស > អង្រូស

ផ្នត់ដើម​[អ’ញ-]

1

ជុល៑(ជុល) > អញ្ជុល៑(ម្ជុល)

ចង > អញ្ចង

2

 

ជុល> អញ្ជុល

ផ្នត់ដើម​[អ’ន-]

1

តម៑, តាំ(ដាំ) >  អន្តម៑, អន្តាំ

តយ(តយង៉យ)> អន្តយ

2

រោម៑ (រោម) > អន្រោម៑

ត្រត > អន្ត្រត​​

3

 

 ត្រឹក > អន្ត្រឹក

4

 

 ត្រើក> អន្ត្រើក

5

 

 ទ្រក់ > អន្ទ្រក់

6

 

 ទ្រត > អន្ទ្រត

7

 

 ទ្រាក> អន្ទ្រាក

8

 

ដោត> អណ្ដោត

9

 

ត្រាក់> អន្ត្រាក់

10

 

ត្រុក > អន្ត្រុក

11

 

ត្រោក> អន្ត្រោក

12

 

ថម(ថមថយ)> អន្ថម

13

 

ទាក់ > អន្ទាក់​

14

 

ទ្រក់ > អន្ទ្រក់

15

 

ទ្រាក> អន្ទ្រាក

16

 

ទ្រឺត > អន្ទ្រឺត

17

 

ទ្រុក > អន្ទ្រុក

18

 

ទ្រើត> អន្ទ្រើត

19

 

ទ្រើម > អន្ទ្រើម

20

 

លង់ > អន្លង់

21

 

លីង > អន្លីង

ផ្នត់ដើម​[អ’ម-]

1

បស៑(បោះ, កិន) > អំបស៑(នរនាម)

 បុក > អំបុក

2

បិច៑(បិច) > អំបិច៑(នរនាម៖ តូច)

ពាស> អំពាស

3

បូ(ឋ.រ.ន.) > អំបូ(នរនាម)

ពុះ > អំពុះ/អម្ពុះ

4

បេក៑(បែក) > អំបេក៑(នរនាម)

ប៉ើក > អំប៉ើក

5

បេន៑(ប៉ែន) > អំបេន៑(នរនាម)

បែង >​​ អំបែង

6

បោង៑(បង, ធំ) > អំបោង៑(ឋាននាម)

បោស> អំបោស​​

7

វុះ(ពុះ) > អំវុះ(នរនាម៖ ពាក្យ​សម្រាប់​ហៅ​ប្រភេទ​នៃ​អនុរក្ស)

 

8

រុង៑(ធំទូលាយ) > អំរុង៑(ទំហំ, វិសាលភាព, ក្រឡាផ្ទៃ)

 

9

វត៑(វាត់, ក្រវាត់) > អំវត៑(នរនាម)

 

10

វោល៑(វល់, វិលវល់)>អំវោល៑(ខ្យល់ព្យុះ, វឹកវរ)

 

11

វៃ(វៃ, វាសវៃ) > អំវៃ(នរនាម)

 

12

ទុះ (ស្ទុះ) > អំទុះ

 

13

ឱយ៑ > អំនោយ៑

 

14

បល៑, បាល៑ (ប្រមូល) > អំបល៑, អំបាល៑

 

15

បិក៑ > អំបិក៑ (?)

 

16

បោក៑ (បោក, វាយ) > អំបោក៑(ន.ន.)

 

17

រះ (ប៉ះព្រមគ្នា, រះ) > អំរះ

 

18

រាត៑(បំបែក) > អំរាត៑(អ្នក​បំបែក)

 

19

វ្វហ(ពុះ) >​ អំវុះ (អ្នក​ពុះ)

 

Lunar Magical Light

Look at the full moon

All my troubles will die soon

There  is no more pain

All the stress release from my brain

The feeling is so fresh

Sitting on the chair by my desk

Write down the poem with happily face

Phrases flowing from my heart

My hand waving the pen with art

Figure out the moon flying in no-boundary sky

Peoople look and smile

Problems are forgotten tonight

Wishing enemies quit their evil purpose

Under the moon brighten light the most

Make them lazy and tired of

Paying back their fight

In the lunar magical light

Just look and feeling high

Nothing can stop my eyes staring

My mouth begin singing

The song of love full of meaning

Your beauty never far away

Next to me, but I can’t say

You shine on me anyway

Just wish you could hear my heart

Crying silently inside my chest

Missing you the best which I’ve never felt before

Million stars around looking for

My eyes see you when you’re shining

My heart feel you when you’re disappearing

My feeling is so deep to keep thinking

Even the black cloud hiding.

Sizet, 20/08/2013

ស៊ីមឆេអ៊ុង កូនស្រីដ៏មានកតញ្ញូ (រឿងព្រេងរបស់ប្រទេសកូរ៉េ)

ស៊ីមឆេអ៊ុង កូនស្រី​ដ៏​​មាន​កតញ្ញូ

(រឿង​ព្រេង​របស់​ប្រទេស​កូរ៉េ)

ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ដោយ វ៉ែន ស៊ីហ្សែត 

            កាលពីព្រេងនាយ មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ស៊ីម​ឆេអ៊ុង (Shim Cheong)។ ម្ដាយ​របស់​នាង​បាន​ស្លាប់​នៅ​ពេល​ដែល​នាង​កើត ហើយ​ឪពុក​នាង​គ្មាន​ការងារធ្វើ​នោះ​ទេ​ដោយសារ​តែ​គាត់​ខ្វាក់ភ្នែក។ ដូចនេះ​ហើយ​ស៊ីមឆេអ៊ុង​ត្រូវ​ធ្វើ​ការ​រកប្រាក់​តាំង​តែ​ពី​នៅ​ក្មេង។

            ថ្ងៃ​មួយ​ស៊ីម​ឆេអ៊ុង​មក​ពី​ធ្វើ​ការ​យឺត។ ដូច្នេះ​ឪពុក​នាង​បាន​ចេញ​ទៅ​ក្រៅ​តាម​រក​នាង។

            នៅពេល​ដែល​គាត់​ដើរកាត់​ស្ពាន គាត់​បាន​ធ្លាក់​ទៅ​ក្នុង​ទន្លេ។ “ជួយ​ខ្ញុំ​ផង! ខ្ញុំ​លង់​ទឹក​ហើយ!”​គាត់​ស្រែក​ដោយ​ភាព​ស្លន់ស្លោ។

            ព្រះសង្ឃ​មួយ​អង្គ​ដែល​ឆ្លង​កាត់​ទីនោះ​​បាន​លោតចូល​ទៅ​ក្នុង​ទឹក​ដើម្បី​ជួយ​គាត់​។ “តើ​លោក​មិនអី​ទេ?” ព្រះ​សង្ឃ​បាន​សួរ​។ ព្រះសង្ឃ​មាន​ការ​ភ្ញាក់ផ្អើល​ណាស់​ដោយសារ​ថា​បុរស​នោះ​ខ្វាក់​ភ្នែក។

            ព្រះសង្ឃ​បាន​ទូន្មាន​គាត់​ថា “ប្រសិន​បើ​លោក​បូជា​​ដល់​ព្រះពុទ្ធ​នូវ​អង្ករ​៣០០​សេអ៊ុក (seoks[1]) លោក​​នឹង​មាន​ភ្នែក​ភ្លឺ​មក​វិញ”។

            ឪពុក​របស់​ស៊ីម​ឆេអ៊ុង​សប្បាយ​ចិត្ត​ជាខ្លាំង​នៅ​ពេល​បាន​ឮ​ដំណឹង​នេះ ដូច្នេះ​ហើយ​គាត់​បាន​សន្យា​ថា​នឹង​បូជា​​អង្ករ​៣០០​សេអ៊ុក​ដល់​ព្រះពុទ្ធ។ ហើយ​ភ្លាមៗ​នោះ​គាត់​នឹកឃើញ​ថា​​គាត់​មិនមាន​លទ្ធភាព​ក្នុង​ការ​ទិញ​អង្ករ​គ្រប់​នោះទេ។

            ពេលដែល​ស៊ីម​ឆេអ៊ុង​​​មកដល់ផ្ទះ​ បាន​ឃើញ​ឪពុក​កើតទុក្ខជាខ្លាំង​។ “មានបញ្ហាអីទៅ​ពុក?” នាង​បាន​សួរ។

            ឪពុក​នាង​បាន​ប្រាប់​នាង​គ្រប់​យ៉ាង​​នូវ​អ្វី​ដែល​បាន​កើតឡើង​និង​​អ្វី​ដែល​ព្រះសង្ឃ​បាន​មាន​សង្ឃដីការ។

            “សូម​ពុក​​កុំព្រួយ​អី!” ស៊ីម​ឆេអ៊ុង​បាន​អះអាង​​ចំពោះ​ឪពុក “ខ្ញុំ​នឹង​ខំប្រឹង​រក​អង្ករ​ឲ្យ​បាន​គ្រប់”

            ស្ដ្រី​ម្នាក់​បាន​​និយាយ​ទៅកាន់​ស៊ីម​ឆេអ៊ុង​ “តើឯង​មាន​បាន​ឮ​ព័ត៌មាន​អ្វី​ទេ​ មាន​នាវឹក​​ខ្លះ​ចង់​ទិញ​នារី​ម្នាក់​​សម្រាប់​បូជា​ដល់​ទេវៈសមុទ្រ។ ពួកគេ​នឹង​ចំណាយ​​ឲ្យ​នារី​ម្នាក់​នោះ​តាម​អ្វី​ដែល​​នាង​ចង់បាន”។ ពេល​ដែល​ស៊ីម​ឆេអ៊ុង​បាន​ស្ដាប់​ដំណឹង​នោះ​ នាង​ក៏​បាន​ដឹង​ពី​កន្លែង​ដែល​នាង​អាច​រកប្រាក់​ទិញ​អង្ករ​គ្រប់​៣០០​សេអ៊ុក។

ស៊ីមឆេអ៊ុក​បាន​ទៅជួប​នាវឹក​ដែល​ចង់​ទិញ​មនុស្សស្រី​នោះ​ និង​សុំ​ឲ្យពួក​គេ​ទិញ​នាង​។ “ខ្ញុំ​ត្រូវ​ការ​អង្ករ​៣០០​សេអ៊ុក​ឲ្យ​ឪពុក​ខ្ញុំ​​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ភ្នែក​ភ្លឺ​មក​វិញ​” ស៊ីម​ឆេអ៊ុង​បាន​ពន្យល់។

នាវឹក​ទាំង​នោះ​បាន​ទិញ​ស៊ីម​ឆេអ៊ុងនិង​កោតសរសើរ​​យ៉ាងខ្លាំង​ចំពោះ​នាង “នាងគឺ​ជា​កូន​កតញ្ញូ​ជាង​គេ​នៅ​ក្នុង​លោក”។

ទីបញ្ចប់ ​ថ្ងៃ​​ដែល​នាង​ត្រូវ​ទៅ​​បាន​មក​ដល់​​ “ពុក! ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ជា​កូនស្រី​ចុង​របស់​គ្រួសារ​កាង” នាង​បាន​និយាយ​ភរ​ឪពុក​នាង។ “ដើម្បី​ចិញ្ចឹម​ខ្ញុំ ពួកគេ​ត្រូវ​ឲ្យ​អង្ករ​៣០០សេអ៊ុក​ទៅ​ព្រះវិហារ​នោះ។ បន្ទាប់​ពីនោះ​មក​ ពុក​នឹង​​អាច​មើលឃើញ​ម្ដង​ទៀត​ហើយ”។

“ល្អណាស់​! ពុក​នឹង​លែង​ជា​មនុស្សខ្វាក់​ទៀត​ហើយ​” ឪពុក​នាង​បាន​និយាយ​ដោយ​ក្ដី​រីករាយ។

ឥឡូវនេះ​ស៊ីមឆេអ៊ុង​នៅ​លើទូក​ជាមួយ​ពួក​នាវឹក។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​​ជាច្រើន​ថ្ងៃ​មក ទូក​ក៏​បាន​ទៅ​ដល់​ចំណុច​ជ្រៅ​​នៃ​សមុទ្រ​។ ភ្លាម​នោះ​ ខ្យល់​បាន​បក់​បោក​យ៉ាង​ខ្លាំង ហើយ​សមុទ្រ​បាន​ថ្ងូចថ្ងូរ​ដោយ​ទឹក​រលក។ ដូច្នោះ​ពួក​នាវឹក​​ចង់​ឲ្យ​ស៊ីមឆេអ៊ុង​លោត​ចូល​សមុទ្រ​​ដែល​កំពុង​ថ្ងូចថ្ងូរ​នោះ​ដើម្បី​ធ្វើ​ការ​បូជា​។

នៅពេល​ដែល​នាង​ដឹងខ្លួន​ឡើង​វិញ​នៅ​ក្នុង​សមុទ្រ​ នាង​បាន​ឮ​តន្ត្រី​យ៉ាងពីរោះ​។ នាង​មិនដឹង​ថា​នាង​នៅ​ទីណានោះទេ “តើ​ខ្ញុំ​ស្លាប់​ហើយ​ឬ​នៅ​រស់​?” ស៊ីម​ឆេអ៊ុង​បាន​សួរ​ខ្លួន​ឯង។

ពេលនោះ​នាង​បាន​ឮសំឡេង​មួយ​និយាយ “ឥឡូវ​ភ្ញាក់​ហើយអ្ហេះ! នេះ​ជា​រាជវាំង​សមុទ្រ។ ស្ដេច​សមុទ្រ​រំភើប​ចំពោះ​រឿងរ៉ាវ​របស់​នាង​ខ្លាំង​ណាស់​។ ទ្រង់​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ជួយ​សង្គ្រោះ​នាង”

ស៊ីមឆេអ៊ុង​បាន​ស្នាក់នៅ​ក្នុង​រាជវាំង​សមុទ្រ​ពីរបីថ្ងៃ។ ថ្ងៃ​មួយ​ស្ត្រី​ក្រមុំ​ម្នាក់​បាន​​មក​ជួប​ស៊ីមឆេអ៊ុង​ “ស្ដេច​សមុទ្រ​បាន​រៀបចំ​ឲ្យ​នាង​ត្រឡប់​ទៅ​ដីគោក​វិញ​ហើយ” នាង​និយាយ​ទៅ​កាន់​ស៊ីមឆេអ៊ុង។ ស៊ីមឆេអ៊ុង​ត្រូវ​​បាន​គេ​ដាក់​នៅ​លើ​ផ្កា​ឈូក​រីក​ដ៏ធំមួយ។ ចុង​បញ្ចប់​ផ្កាឈូក​រីក​បាន​​អណ្ដែត​មកដល់​លើ​ផ្ទៃទឹក។

ពួក​នាវឹក​ដែល​បាន​ទិញ​នាង​ស៊ីមឆេអ៊ុង​​បាន​ឃើញ​ផ្កាឈូក​រីក។ ផ្កាឈូក​បាន​ប្រាកដ​ឡើង​នៅ​កន្លែង​ដដែល​ដែល​ស៊ីមឆេអ៊ុង​បាន​លោត​ចុះ​។ ពួក​នាវឹក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក៏​បាន​លើក​ផ្កាឈូក​នោះ​ឡើង​មក​ដើម្បី​យក​ទៅ​ថ្វាយ​ស្ដេច​របស់​ពួក​គេ។ នៅ​ពេល​ស្ដេច​បាន​ប៉ះ​​ផ្កាឈូក​នោះ​ ភ្លាម​នោះ​ផ្កាឈូក​បាន​បើក​ឡើង​ ហើយ​មាន​នារីដ៏​ស្រស់ស្អាត​ម្នាក់​បាន​ដើរ​ចេញ​មក​។ ព្រះរាជា​សព្វព្រះ​រាជហឫទ័យ​​នាង​ជា​ខ្លាំង​និង​បាន​តាំង​នាង​ជា​​រាជនី​របស់​ព្រះអង្គ។

ក្នុង​ឋានៈ​ជា​មហេសី​របស់​ព្រះរាជា​អង្គ​នោះ​ ស៊ីមឆេអ៊ុង​​សប្បាយរីករាយ​ណាស់​ ប៉ុន្តែ​នាង​មិនដែល​ភ្លេច​ឪពុក​របស់​នាង​ទេ។ ថ្ងៃ​មួយ​ព្រះរាជា​បាន​ឃើញ​ថា​ស៊ីម​ឆេអ៊ុង​​ដូចជា​កើត​ទុក​ជា​ខ្លាំង​។

“ហេតុអី​ក៏​មហេសី​​ហាក់ដូចជា​កើតទុក្ខ​ម្ល៉េះ?” ព្រះរាជា​សួរ “សូម​មហេសី​​ប្រាប់​យើង​មក”។

ស៊ីមឆេអ៊ុង​ក៏​បាន​ទូល​ប្រាប់​ព្រះរាជា​នូវ​រឿងរ៉ាវ​ទាំង​អស់​។ បន្ទាប់​ពី​ព្រះអង្គ​បាន​ទ្រង់​ព្រះសណ្ដាប់​នូវ​រឿង​រ៉ាវ​របស់​នាង​ហើយ​ ទ្រង់​ចង់ជួយ​នាង​ដើម្បី​ស្វែងរក​ឪពុក​របស់​នាង។ ដូច្នេះ​ទ្រង់​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​សម្រាប់​មនុស្ស​ខ្វាក់​ទាំងអស់​នៅ​ក្នុង​ប្រទេស។

នៅ​ពេល​នោះ​ឪពុក​របស់​ស៊ីមឆេអ៊ុង​នៅ​តែ​ខ្វាក់​នៅឡើយ​​ថ្វី​បើ​បាន​បូជា​អង្ករ​៣០០​សេអ៊ុក​​ហើយ​ក្ដី​។ គាត់​បាន​ឮ​ប្រជាជន​ក្នុង​ភូមិ​និយាយ​ពី​អ្វី​ដែល​ស៊ីម​ឆេអ៊ុង​បាន​​ធ្វើ​សម្រាប់​គាត់​ដើម្បី​ឲ្យ​គាត់​មាន​ភ្នែក​ភ្លឺ​វិញ។ គាត់​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​កូន​ស្រី​គាត់​ជាខ្លាំង។

ថ្ងៃ​មួយ​អ្នក​ជិត​ខាង​បាន​ប្រាប់​គាត់​ថា​ព្រះរាជា​​បាន​រៀបចំពិធី​ជប់លៀង​មួយ​សម្រាប់​មនុស្ស​ខ្វាក់​ទាំង​អស់​។

នៅ​ពេល​ដែល​ពិធី​ជប់លៀង​ចាប់​ផ្ដើម​ ស៊ីមឆេអ៊ុង​បាន​​រកមើល​ឪពុក​របស់​ខ្លួន តែ​នាង​រក​គាត់​មិន​ឃើញ​នោះ​ទេ។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​ជប់លៀង ស៊ីមឆេអ៊ុង​ស្ទើរតែ​បោះបង់​សេចក្ដីសង្ឃឹម​របស់​នាង​ទៅ​ហើយ។ បន្ទាប់​មក​នាង​បាន​​ឃើញ​បុរស​ចំណាស់​ម្នាក់​ដែល​ស្លៀកពាក់រយីករយាក​និង​ហាក់​ដូចជា​ហត់​អស់កម្លាំង​​បាន​ដើរ​ចូល​ក្នុង​រាជវាំង​ នាង​សប្បាយរីករាយ​រកអ្វី​ប្រៀបផ្ទឹម​មិន​បាន​នោះ​ទេ​នៅ​ពេល​បាន​ឃើញ​ឪពុក។ នាង​ក៏រត់​ទៅរក​ឪពុក។

“ពុក! ខ្ញុំ​គឺ​ស៊ីមឆេអ៊ុង កូនស្រី​ពុក!” នាង​យំ។

“កូនខ្ញុំ!” បុរស​ចំណាស់​​បាន​និយាយ​ដោយ​ក្ដី​រំភើប។

“តើ​វា​ជា​ការ​យល់សប្តិ​មែនទេ? ឲ្យ​ពុក​មើលមុខ​ឯង​បន្តិច​មើល” អព្ភូតហេតុ​ដ៏​អស្ចារ្យ​បាន​កើត​ឡើង​នៅ​ពេល​នោះ​​បុរស​ចំណាស់​បាន​បើក​ភ្នែក​របស់​គាត់​​​​។

ព្រះរាជា​មាន​សេចក្ដី​សប្បាយរីករាយ​ណាស់​​ដោយ​បាន​ឃើញ​មហេសី​ទ្រង់​និង​ឪពុក​របស់​នាង​បាន​ជួប​គ្នា​ម្ដង​ទៀត​។ ព្រះរាជា​បាន​ត្រាស់​បង្គាប់​ឲ្យ​គេ​ធ្វើ​ពិធីជប់​លៀង​បន្ថែម​មួយ​អាទិត្យ​ទៀត។ ប្រជាជន​ទាំង​អស់​សប្បាយរីករាយ​ជា​ខ្លាំង។

ស៊ីមឆេអ៊ុង​និង​ឪពុក​នាង​បាន​រស់​នៅ​ជា​សុខ​សប្បាយ​រៀងរហូត​ទៅ។​


[1] seoks ជា​រង្វាស់រង្វាល់​អង្ករ​​បុរាណ​របស់​កូរ៉េ។ ៣០០ seoks ប្រហែល​៤៨០០០​គីឡូក្រាម។

រឿងអាយុមនុស្ស (រឿងព្រេងរបស់ប្រទេសឡាវនិងប្រទេសថៃ)

រឿង​អាយុ​មនុស្ស​

(រឿង​ព្រេង​របស់​ប្រទេស​ឡាវ​និង​ប្រទេស​ថៃ)

ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ដោយ វ៉ែន ស៊ីហ្សែត 

            ក្នុង​កាល​កន្លង​យូរ​មក​ហើយ​ នៅ​ពេល​ដែល​ភពផែន​ដី​ទើប​តែ​បាន​បង្កើត​ឡើង​ថ្មីៗ​ ផ្យា​ថែន (Phya Thaen) ដែល​ជា​​ទេវៈ​និង​ជា​អ្នក​បង្កើត​​ដ៏​ខ្ពង់ខ្ពស់ បាន​បញ្ជូន​សត្វ​លោក​​​ទៅកាន់​ផែន​ដី។ នៅ​ពេល​ដែល​​ស្ដេច​ទេវៈ​បាន​បញ្ជូន​សត្វលោក​ទាំងនោះ​ទៅ​កាន់​ភពផែន​ដី​ ព្រះអង្គ​​ទ្រង់​គួរ​តែ​បាន​ប្រាប់​ទៅ​​កាន់​សត្វ​លោក​ទាំង​អស់​នូវ​​អាយុ​ដែល​សត្វ​ទាំង​នោះ​អាច​​​រស់នៅ​លើ​ភពផែនដី​បាន​។ នៅពេល​ដែល​សត្វលោក​បាន​​ចាកចេញ​ទៅ​កាន់​ភពផែនដី​បាត់​ ទ្រង់​បាន​​នឹកឃើញ​ថា​ ទ្រង់​ភ្លេច​ប្រាប់​​ទៅ​សត្វលោក​​ទាំង​បួន​​ពី​រយៈពេល​ដែល​ពួកគេ​អាច​រស់​នៅ​លើ​ភពផែនដី។ ដូច្នេះ​ទ្រង់​បាន​​ហៅ​សត្វលោក​ទាំង​បួន​នោះ​មក​វិញ។​

            “មនុស្ស ក្របី ឆ្កែ ស្វា ចូរ​ពួកឯង​មក​នេះ” ទេវៈ​ផ្យាថែន​បាន​​ហៅ។

            “ព្រះបាទម្ចាស់” សត្វ​ទាំងបួន​បាន​ឆ្លើយ។

            “យើង​បាន​បញ្ជូន​ពួក​ឯង​ទៅ​ផែនដី​ដោយ​មិន​បាន​ប្រាប់​ពី​អាយុដែល​ពួកឯង​អាច​រស់​នៅ​បាន​នៅ​លើ​ភពផែនដី យើង​នឹង​ប្រាប់​ពួក​ឯង​ឥឡូវនេះ” ទេវៈ​ផ្យាថែន​បាន​ប្រាប់។

            “ព្រះបាទម្ចាស់” សត្វទាំងបួន​បាន​ឆ្លើយ​ព្រម​គ្នា។

            ផ្យាថែន​បាន​បែរ​ទៅរក​មនុស្ស​និង​មាន​បន្ទូល​ថា “មនុស្ស​​! ឯង​អាច​រស់​នៅ​បាន​៣០​ឆ្នាំ​នៅ​លើ​ផែនដី​”

            “ព្រះបាទម្ចាស់” មនុស្ស​និយាយ។

            ផ្យាថែន​បាន​បែរ​ទៅរក​សត្វ​ក្របី ហើយ​​​មាន​បន្ទូល​ “ក្របី​ យើង​បាន​បង្កើត​ឯង​ឲ្យ​ជួយ​ធ្វើ​ការ​​ស្រែ​ចម្ការ​​របស់​មនុស្ស​។ ឯង​ត្រូវ​ធ្វើ​ការ​នឿយហត់​​នៅពេល​​ថ្ងៃ​ យើង​ឲ្យ​អាយុ​ទៅ​ឯង​ដូច​ដែល​យើង​ឲ្យ​ទៅ​មនុស្ស​​ដែរ គឺ​៣០​ឆ្នាំ”។

            “៣០ឆ្នាំ​​ក្នុង​ការ​ធ្វើ​ការ​ធ្ងន់ធ្ងរ​? វាយូរ​ណាស់” សត្វ​ក្របី​បាន​គិត។

            ដូច្នេះ​ក្របី​បាន​ទូល​ទៅ​ផ្យាថែន​ថា “ព្រះអង្គ​ម្ចាស់​ តើ​ខ្ញុំ​ព្រះករុណា​អាច​រស់​នៅ​ត្រឹម​តែ​១០​ឆ្នាំ​បាន​ទេ?”

            “ឯង​ច្បាស់​ហើយ​ថា​ឯង​ចង់​រស់​នៅ​ត្រឹម​តែ​១០​ឆ្នាំ​?” ផ្យាថែន​បាន​សួរ។

            “ព្រះបាទ​ម្ចាស់! ១០​ឆ្នាំ​​​គ្រប់គ្រាន់​​ហើយ​សម្រាប់​ទូលបង្គំ” ក្របី​បាន​ទូល​ទៅ​​ផ្យាថែន។

            មនុស្ស​បាន​ឃើញ​ឱកាស​ដែល​​អាច​រស់​នៅ​បាន​យូរ​នៅ​លើ​ភព​ផែនដី​ ដូច្នេះ​គាត់​ក៏​បាន​​​ទូល​ទៅ​​ផ្យា​​ថែន ។

            “ព្រះបាទ​ម្ចាស់​! តើ​ទូល​បង្គំ​អាច​សុំ​អាយុ​២០​ឆ្នាំ​ដែល​ក្របី​មិន​ចង់បាន​នោះ​បាន​ទេ?” មនុស្ស​​បាន​ស្នើ​សុំ។

            “ឯង​ប្រាកដ​ហើយ​ថា​ឯង​ចង់បាន​អាយុ​របស់​ក្របី​នោះ?” ផ្យាថែន​បាន​​សួរ​ទៅ​​មនុស្ស​។

            “ព្រះបាទម្ចាស់ ទូលបង្គំ​ច្បាស់​ហើយ​” មនុស្ស​បានឆ្លើយ​តប។

            “អញ្ចឹង​ ឯង​អាច​មាន​អាយុ​ឯង​២០​ឆ្នាំ​បន្ថែម​ទៀត​​នៅ​លើ​ផែនដី​” ផ្យាថែន​មាន​បន្ទូល។

            “អរព្រះគុណ​ព្រះអង្គ” មនុស្ស​និយាយ។

            ផ្យាថែន​បាន​បែរ​ទៅ​រក​សត្វ​ឆ្កែ​រួច​និយាយ “ឆ្កែ​! យើង​បាន​បង្កើត​ឯង​ដើម្បី​ធ្វើ​ការ​នៅ​ពេល​យប់។ ឯង​ត្រូវ​ធ្វើការ​​រៀងរាល់​យប់​ ការពារ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​​ពេល​ដែល​មនុស្ស​សម្រាក​ពេល​យប់​បន្ទាប់​ពី​បំពេញ​ការងារ​នៅ​ពេល​ថ្ងៃ​។ យើង​ឲ្យ​អាយុ​ឯង​​ដូចទៅ​នឹង​អាយុ​របស់​មនុស្ស​ដែល​យើង​បាន​ទៅ​មនុស្ស​កាល​ពី​លើក​ដំបូង​ដែរ គឺ​៣០​ឆ្នាំ”។

            “៣០​ឆ្នាំ​ដោយ​មិន​បាន​ដេក​នៅ​ពេល​យប់​? វា​យូរ​ពេក​ហើយ​” ឆ្កែ​គិត​ក្នុង​ចិត្ត។

            ដូច្នេះ​ឆ្កែ​ក៏​បាន​សួរ​ទៅ​ផ្យាថែន​ “ព្រះអង្គ​ជា​ម្ចាស់ តើ​ទូល​បង្គំ​​អាច​មាន​អាយុ​ត្រឹម​តែ​១០​ឆ្នាំ​​ដូច​ក្របី​បាន​ទេ?” ឆ្កែ​​បាន​ទូល​សុំ។

            “ឯង​ប្រាកដ​ហើយ​ថា​ចង់​បាន​អាយុ​ត្រឹម​តែ​១០​ឆ្នាំ?” ផ្យាថែន​បាន​សួរ​។

            “ព្រះបាទ​ម្ចាស់ ១០​ឆ្នាំ​គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ទូល​ព្រះបង្គំ” ឆ្កែ​បាន​​បញ្ជាក់។

            “អញ្ចឹង​ ឯង​អាច​មាន​អាយុ​ត្រឹម​១០​ឆ្នាំ​ទៅចុះ” ផ្យាថែន​បាន​មាន​បន្ទូល។

            មនុស្ស​បាន​មើល​ឃើញ​ឱកាស​ម្ដង​ទៀត​ក្នុង​ការ​រស់​នៅ​លើ​ភពផែនដី​បាន​យូរ។ ដូច្នេះ​គាត់​ក៏​បាន​ទូល​ទៅ​កាន់​ផ្យាថែន​ថា​៖

“ព្រះ​អង្គ​ជា​ម្ចាស់​ តើ​ទូលបង្គំ​អាច​​យក​អាយុ​២០​ឆ្នាំ​ដែល​ឆ្កែ​មិន​ចង់​បាន​នោះ​​បាន​ទេ?” មនុស្ស​បាន​ទូល​សុំ។

“ឯង​ប្រាកដ​ហើយ​ថា​ឯង​ចង់​បាន​អាយុ​របស់​ឆ្កែ​បន្ថែម​ទៀត?” ផ្យាថែន​បាន​សួរ។

“ទូលបង្គំ​ច្បាស់​ហើយ​ ព្រះអង្គ​​ម្ចាស់​” មនុស្ស​​បាន​និយាយ។

“អញ្ចឹង ឯង​អាច​មាន​អាយុ​២០​ឆ្នាំ​បន្ថែម​ទៀត” ផ្យាថែន​​បាន​មាន​បន្ទូល។

បន្ទាប់​មក​ផ្យាថែន​បាន​ងាក​ទៅ​រក​សត្វ​ចុង​ក្រោយគេ​​គឺ​ស្វា​ ហើយ​និយាយ​ទៅ​កាន់​ស្វា​ “ស្វា​! ឯង​ជា​សត្វ​ក្រមិចក្រមើម​កំប្លែង យើង​បង្កើត​ឯង​មក​ដើម្បី​​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​​​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ការ​ហើយ​ ឯង​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​​និង​ធូរស្រាល។ យើង​ឲ្យ​អាយុ​ឯង​ស្មើ​នឹង​អាយុ​របស់​មនុស្ស​ដែល​យើង​បាន​ឲ្យ​​នៅ​ពេល​ដំបូង​ដែរ គឺ​៣០​ឆ្នាំ”។

“៣០​ឆ្នាំ​ក្នុង​ការ​ធ្វើ​​ជា​កំប្លែង​ យូរ​ណាស់​” ស្វា​បាន​គិត។

ដូច្នេះ​ស្វា​ក៏​បាន​និយាយ​ទៅ​កាន់​​ផ្យាថែន​ “ព្រះ​បាទ​ម្ចាស់ តើ​ទូល​ព្រះ​បង្គំ​អាច​មាន​អាយុ​ត្រឹម​តែ​​១០​ឆ្នាំ​​ដូច​ឆ្កែ​និង​ក្របី​​បាន​ទេ?​”​ ស្វា​បាន​ទូល​សុំ។

“ឯង​ច្បាស់​ហើយ​ ថា​ឯង​ចង់​មាន​អាយុ​ត្រឹម​តែ​១០​ឆ្នាំ​?” ផ្យាថែន​បាន​សួរ។

“ព្រះបាទ​ម្ចាស់! ​១០​ឆ្នាំ​គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ទូល​ព្រះ​បង្គំ” ស្វា​បាន​បញ្ជាក់។

“អញ្ចឹង​ យើង​ឲ្យ​អាយុ​១០​ឆ្នាំ​ទៅ​ឯង​” ផ្យាថែន​បាន​​​យល់ព្រម​។

ជា​ថ្មី​ម្ដង​ទៀត មនុស្ស​បាន​ឃើញ​ឱកាស​ក្នុង​ការ​រស់​នៅ​លើ​ភព​ផែន​ដី​បាន​យូរ ក៏ទូល​ទៅ​កាន់​ផ្យាថែន​៖

“ព្រះអង្គ​ម្ចាស់! តើទូលបង្គំ​​អាច​យក​អាយុ​២០​ឆ្នាំ​ដែល​ស្វា​មិន​ចង់​បាន​នោះ​បាន​ទេ?” មនុស្ស​បាន​ទូល​សុំ។

“ឯង​ច្បាស់​ហើយ​ថា​ ឯង​ចង់​បាន​អាយុ​របស់​ស្វា?” ផ្យា​ថែន​បាន​សួរ​បញ្ជាក់​។

​​​​​​​ “ព្រះបាទ​ម្ចាស់​! ទូលបង្គំ​​ច្បាស់​ហើយ” មនុស្ស​បាន​បញ្ជាក់​។

“អញ្ចឹង ឯង​​អាច​មាន​អាយុ​២០​ឆ្នាំ​បន្ថែម​ទៀត​” ផ្យាថែន​បាន​ប្រាប់។

“អរព្រះគុណ​ ព្រះបាទ​​ម្ចាស់​” មនុស្ស​បាន​និយាយ។

សត្វលោកទាំង​បួន​​ក៏​បាន​ត្រឡប់​មក​ភពផែនដី​វិញ។ តាំង​ពី​នោះ​មក​​មនុស្ស​អាច​រស់នៅ​បាន​៩០​ឆ្នាំ ហើយ​​ក្របី ឆ្កែ​ ស្វា​​អាច​រស់​បាន​១០​ឆ្នាំ​។

នៅ​ក្នុង​ប្រពៃណី​ថៃ​និង​ឡាវ​ ត្រូវ​បាន​គេ​ជឿ​ថា​ មនុស្ស​រស់​នៅ​មាន​លក្ខណៈ​ដូច​ជា​មនុស្ស​​តែ​នៅ​ក្នុង​៣០​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ​ប៉ុណ្ណោះ​។ ចាប់​ពី​អាយុ​៣១​រហូត​ដល់​អាយុ​៥០​ឆ្នាំ ​មនុស្ស​​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ដូច​ជា​សត្វ​ក្របី​។​ ចាប់​ពី​អាយុ​៥១​រហូត​ដល់​អាយុ​៧០​ឆ្នាំ​ មនុស្ស​​មាន​លក្ខណៈ​ដូច​ជា​សត្វ​ឆ្កែ។ មនុស្ស​បាន​ប្រែប្រួល​ទៅ​ជា​ដេក​មិន​លក់​នៅ​ពេល​យប់​ ព្រោះ​តែ​ពួកគេ​ព្រួយ​បារម្ភ​ចំពោះ​ទ្រព្យ​សម្បត្តិ​​នានា​របស់​គេ។ ហើយ​ចាប់​ពី​អាយុ​៧១​រហូត​ដល់​អាយុ​៩០ឆ្នាំ មនុស្ស​​ហាក់​បីដូចជា​​កំប្លែង​សម្រាប់​ក្មេងៗ​នៅ​ក្នុង​ទិដ្ឋភាព​ពីរយ៉ាង​។ ទីមួយ​មនុស្ស​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ ហើយ​ការ​ភ្លេចភ្លាំង​របស់​ពួក​គេ​ហាក់​បីដូចជា​គួរឲ្យ​ចង់​សើច​ណាស់​សម្រាប់​ក្មេងៗ។ ទី​ពីរ​ ដោយសារ​តែ​មនុស្ស​ចាស់​ដែល​មាន​អាយុ​វែង​ទាំង​នោះ​​មាន​បទពិសោធ​និង​ចេះចាំ​រឿងរ៉ាវ​ជាច្រើន​ដែល​មនុស្សចាស់់​ទាំង​នោះ​​អាច​និទាន​រឿងរ៉ាវ​​ផ្សេងៗ​​ធ្វើ​ឲ្យ​ក្មេងៗ​សប្បាយ។